នឹកនា Ice Band ស៊ីអារម្មណ៍យុវវ័យខ្លាំង ពិសេសអ្នកបែកបាក់ស្នេហា (មានវីដេអូ)

(ភ្នំពេញ) ៖ ព្រោះតែខ្លឹមសារបទចំរៀងបង្ហាញពីស្នេហាដែលបែកបាក់ហើយ តែនៅនឹកនា ពីគ្នា ត្រូវនឹងអារម្មណ៍របស់យុវវ័យដែលមានសាច់រឿង ដូចឬស្រដៀង នឹងខ្លឹមសារបទចំរៀង ត្រូវបានពួកគេយកទៅCover ជាច្រើន ហើយត្រូវបានគេចែករំលែកជាបន្តបន្ទាប់ នៅក្នុងបណ្ដាញទំនាក់ទំងសង្គម Facebook Youtube Tik Tok ជាដើម។

បទចំរៀង នឹកនា ច្រៀងលោក ដា ភ្លេង និពន្ធទំនុកច្រៀងលោក ម៉ានិត វីរ៉ាយុត្ត និពន្ធបទភ្លេងក្រុម Ice Band / David King ដែលបានចេញជាផ្លូវការនៅក្នុងផលិតកម្មថោន កាលពីដើមឆ្នាំ២០១៩កន្លងទៅ ហើយនៅដើមខែ១០ ឆ្នាំ២០១៩ បទនេះ ត្រូវបានតារាចម្រៀងថ្មី​ប្រចាំផលិតកម្មថោន កញ្ញា បាន មុន្នីល័ក្ខ ច្រៀងម្ដងទៀត ធ្វើឲ្យអ្នកគាំទ្រពេញចិត្ត ហើយចែករំលែកច្រើនដូចគ្នាទៅនឹងបទចំរៀងរបស់លោក ដា ភ្លេងផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២