តិចថាអត់បានប្រាប់! សង្វៀន Wurk គុនខ្មែរចុងសប្តាហ៍នេះ កាន់តែអស្ចារ្យ និងប្លែកភ្នែក ចំឡែកអារម្មណ៍ជាងសប្តាហ៍មុនៗទៅទៀត

ភ្នំពេញ៖ កំពូលកម្មវិធី Wurk​ ប្រដាល់គុនខ្មែរ ដែលតែងតែអង្រន់បេះដូងអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរឱ្យចូលទស្សនារហូតដល់រាប់រយK នាសប្តាហ៍មុនៗមកនោះ នៅក្នុងសប្តាហ៍នេះគឺកាន់តែអស្ចារ្យ ប្លែកភ្នែក ចំឡែកអារម្មណ៍ជាងសប្តាហ៍មុនៗទៅទៀត។ដោយនៅក្នុងសប្តាហ៍នេះគឺមានវត្តមានកីឡាករជើងខ្លាំងទាំងជាតិ និងអន្តរជាតិជាច្រើនរូបឡើងមកអង្រន់លើសង្វៀន Wurk​ ប្រដាល់គុនខ្មែរឱ្យកាន់តែកក្រើក និងអស្ចារ្យជាងសប្តាហ៍មុនៗទៅទៀត។

ដោយនៅក្នុងសប្តាហ៍នេះមានគូប្រកួតរហូតទៅដល់៥គូ ក្នុងនោះមានការប្រកួតគូពិសេសគុនខ្មែរ ៥ ទឹកចំនួន ៣ គូ និងការប្រកួតគូពិសេសមិត្តភាពអន្តរជាតិបីទឹកចំនួនពីរគូ ដែលសុទ្ធសឹងតែជាគូជក់ចិត្ត ។

គូពិសេសគុនខ្មែរ៥ទឹកទី១គឺកីឡាករនៅ សុខនី ប៉ះជាមួយសាន សំអុន ប្រកួតក្នុងប្រភេទទម្ងន់៥៤ គីឡូ។ គូពិសេសគុនខ្មែរទី២ ខាំកូន ខ្លា មកប្តូរកណ្តាប់ដៃគ្នាជាមួយ ឡុង អាឆើត ។ គូពិសេសគុនខ្មែរទី៣ កីឡាករជើងខ្លាំងវ័យក្មេងគោរមះ ច័ន្ទរាជ ជួបប្រកួតជាមួយ គឿម សុវណ្ណឃីម ។

ចំណែកឯការប្រកួតគូពិសេសគុនខ្មែរអន្តរជាតិ៣ទឹកវិញ កីឡាករខាំ ខ្លានាងនឹងជួបតទល់ជាមួយថេន សឿរមកពីប្រទេសមីយ៉ាន់ម៉ា ។ អ្នកលេងកាំភ្លើងភ្លោះវ៉ាន់ វឿន មកសាកកណ្តាប់ដៃជាមួយកីឡាករថៃ ឌួងប្រាសុត ស៊ិតមុនឆៃ ។

 

កម្មវិធីប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ទី ១៩ ខែសីហា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ៧យប់តទៅ ទស្សនិកជនអាចមកចូលរួមទស្សនាបានដោយសេរី នៅស្ថានីយទូរទស្សន៍ថោនសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និងTown Sports ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២