សោកស្តាយខ្លាំង! ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ នៅតែមិនអាចសងសឹកក្រុមជម្រើសជាតិថៃបាន

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំក្នុងលទ្ធផល២ ទល់០ កាលពីយប់ថ្ងៃទី២១ ខែសីហានេះ ដោយការមិនអស់ចិត្ត ក្នុងវគ្គសន្សំពិន្ទុក្នុងពូលចុងក្រោយ ពានរង្វាន់យុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ នៅប្រទេសថៃ ដោយមានបេក្ខភាពចំនួន ១០ប្រទេសចូលរួមប្រជែង។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រជែងពានរង្វាន់យុវជនអាស៊ានអាយុក្រោម២៣ឆ្នាំ ដែលប្រទេសថៃ ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតឆ្នាំនេះ ដោយមានបេក្ខភាព ១០ប្រទេសចូលរួម និងបានបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា។ ឯពូល B វិញមានក្រុម U23 ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងពូល C មានវៀតណាម ហ្វីលីពីន និងឡាវ។

សូមជម្រាបថា ក្រុមយុវជនកម្ពុជាមាន៤ ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងពូល A បន្ទាប់ ពីឆ្លងកាត់ ២ ប្រកួតដោយទទួលបានជ័យជម្នះ ១ និងស្មើ១ ក្នុងនោះឈ្នះព្រុយណេ ៥-០ និងស្មើមីយ៉ាន់ម៉ា១-១។ ចំណែកថៃមាន ៦ ពិន្ទុស្ថិត នៅចំណាត់ថ្នាក់លេខ ១ បន្ទាប់ពីឈ្នះទាំងពីរ ប្រកួតគឺឈ្នះមីយ៉ាន់ម៉ា ៣-០ និងឈ្នះព្រុយណេ ៣-០។

កម្ពុជាត្រូវការឈ្នះដាច់ខាតដើម្បី អស់ មន្ទិល សង្ស័យក្នុងការឡើងទៅកាន់វគ្គ ៤ ក្រុម ចុងក្រោយ ពីព្រោះប្រសិនបើឈ្នះថៃនឹងឈរ លេខ ១ក្នុងពូល ប៉ុន្តែបើចាញ់ឬស្មើថៃគឺអស់ឱកាសហើយ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២