ភ្នំពេញ៖ ព្រឹត្តិការណ៍គុនខ្មែរដ៍ធំជាលើកដំបូងនេះ នឹងមានកីឡាករ កីឡាការិនីរាប់រយនាក់ដែលត្រូវប្រកួត៣ប្រភេទគុនខ្មែរគឺលក្ខណៈស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងអាជីព ដែលនឹងមានខ្សែក្រវាត់ និងពានរង្វាន់សម្រាប់ជ័យលាភីនីមួយៗ។
នេះជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្សព្វផ្សាយ កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងមានប្រជាប្រិយភាពកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។

បើតាមលិខិតអញ្ជើញរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិទៅកាន់បណ្តាសមាជិកទាំងអស់គឺមានន័យថា នឹងមានកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសមួយចំនួននឹងចូលរួមប្រកួត ពីព្រោះរហូតមកដល់ពេលនេះ មានសមាជិកជិត១០០ប្រទេសទៅហើយ។ ខណៈដែលការប្រកួតគុនខ្មែរ ពិភពលោក រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕


