ភ្នំពេញ ៖ ផលិតករប្រដាល់គុនខ្មែរ ប្រចាំស្ថានីយទូរទស្សន៍ថោន និងជាអ្នកផ្គរផ្គងគូរប្រកួតលោក ជួប វុត្ថា តំណាងស្ថានីយ៍ទូរទស្សន៍ថោន បាននាំយកថវិកាលោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុបចំនួន500ដុល្លារជូនដល់កីឡាករសៅ វណ្ណាដែលប្រកួតមានបញ្ហារបួសនៅស្ថានីយទូរទស្សន៍ថោនហ្វូលអេឌីធីវីកាលពីថ្ងៃអាទិត្យកន្លងទៅ ។

តាមរយៈ លោកជួប វុត្ថា ផលិតករប្រដាល់ប្រចាំស្ថានីយ៍ទូរទស្សន៍ថោន បានឱ្យដឹងថា «នេះជាការយកចិត្តទុកដាក់យ៉ាងល្អពីលោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកាក្រុមហ៊ុនថោនគ្រុប ដែលជួយដល់កីឡាករគុនខ្មែរពេលមានបញ្ហាប្រកួតរបួស» ។

សូមបញ្ជាក់ផងដែរថា កីឡាករ សៅ វណ្ណា មានអាការៈអស់ខ្យល់ខ្លាំងក្រោយការប្រកួត ជាមួយកីឡាករ ពុទ្ធ សំបូរ ដែលត្រូវបានចូលខ្លួនជំនួស ម៉ន ព្រហ្មម៉ាញ នៅសង្វៀនម៉ាស់ហ្វៃ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ។

កន្លងមកថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍ថោនតែងតែយកចិត្តទុកដាក់ ចំពោះកីឡាករគុនខ្មែរគ្រប់រូប ដែលមានបញ្ហារបួសនៅពេលប្រកួត ហើយកន្លងមកស្ថានីយទូរទស្សន៍ថោនបានធ្វើការជួយជ្រោមជ្រែងវិស័យកីឡាប្រដាល់គុនខ្មែរតាមរយៈការបង្កើតកម្មវិធីប្រដាគុនខ្មែរជាច្រើនសង្វៀន ជាពិសេសនាំយកកីឡាករគុនខ្មែរទៅប្រកួតនៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ៕
ដោយ៖ វិកគី

