ជើងខ្លាំងពន្លកគុនខ្មែរពីររូបប៉ះគ្នាសងសឹកនៅលើសង្វៀនថោនទៀតហើយ ចុងសប្តាហ៍នេះ

ភ្នំពេញ៖ ការប្រកួតគូរពន្លកគុនខ្មែរថ្នាលយុវជន ដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសំឡេងទាំងពីររូបប៉ះគ្នាទៀតហើយ លើកនេះមកសងសឹកគ្នាដើម្បីឲ្យដាច់ស្រឡះ បន្ទាប់ពីការប្រកួតកន្លងមកមិនទាន់ដាច់ស្រឡះ។

អ្នកលេងជើងខ្លាំងទាំងពីររូប នៅក្នុងវិស័យគុនខ្មែរកីឡាករឡុង អាឆើត ប៉ះគ្នាជាមួយនឹងកីឡាករសូត្រ សុខឃីម ក្នុងការប្រកួតគុនខ្មែរមួយទឹកមានរយៈពេលបីនាទីក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។

កីឡាករជើងខ្លាំងគុនខ្មែរទាំងពីររូបនេះធ្លាប់បានប៉ះគ្នាបីដងរួចមកហើយ ដោយការប្រកួតចុងក្រោយរបស់អ្នកទាំងពីរគឺកាលពីថ្ងៃទី ២៣ មេសាឆ្នាំ ២០២៣ ដោយកីឡាករស៊ូត សុខឃីម បានយកឈ្នះទៅលើកីឡាករឡុង អាឆើត ដោយពិន្ទុ។ ចាំមើលៗការជួបគ្នាសងសឹកលើកនេះថាតើឡុង អាឆើត អាចយកឈ្នះលើកីឡាករសូត្រ សុខឃីមបានដែរឬទេ ?។

សប្តាហ៍នេះ អ្នកទាំងពីរប៉ះគ្នានៅលើសង្វៀនវើក នាថ្ងៃសៅរ៍ទី៩ ខែកញ្ញា ចាប់ពីម៉ោង ៧យប់តទៅ នៅស្ថានីយ៍ទូរទស្សន៍ថោនសង្កាត់គីឡូម៉ែត្រលេខ 6 ខណ្ឌឫស្សីកែវ។ ទស្សនិកជនអាចចូលរួមទស្សនាដោយសេរីបាន។ ជាមួយគ្នានេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន,ផេក TOWN FULL HDTV និង Town Sports ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២