ខេត្តកែប ៖ មិត្តភក្តិផឹកស៊ីជាមួយគ្នាទាស់ពាក្យសម្ដីគ្នាបន្តិចបន្តួច ចងគំនុំវ៉ៃគ្នាពីរចបជីកបណ្ដាលឱ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗ។ហេតុការណ៍នេះបានកើតឡើង នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ៖ បន្ទាប់ពីបង្កហេតុ ជនដៃដល់ត្រូវបានកម្លាំងកងរាជអាវុធខេត្តកែបធ្វើការចាប់ឃាត់ខ្លួនបានភ្លាមៗ។ ជនដៃដល់ជាឃាតករមានឈ្មោះ វុធ ម៉ៅ អាយុ 28 ឆ្នាំរស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
រីឯជនរងគ្រោះមានឈ្មោះ ឃន នេន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិជ្រៃប្រឡាយ ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដូចគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យរួមជាមួយមិត្តភក្តិ បានបបួលគ្នាផឹកស៊ីជុំគ្នា លុះដល់ពេលផឹកយូរៗទៅក៏ទាស់ពាក្យសម្តីគ្នា ទើបជនសង្ស័យបានទាញចបជីកមកវាយទៅលើជនរងគ្រោះពីរចបជីកចំកញ្ចឹងកពីក្រោយបណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ សំណាង