តារាចម្រៀងTop Music Ly Bank ដាក់មួយបទដុតកូនពៅ ខ្លាំងម៉ង!

(ភ្នំពេញ)៖ តារាចម្រៀងពន្លកថ្មី កូនកាត់ចិន Ly Bank ជាតារាចម្រៀងវ័យក្មេងប្រចាំ Top Music បានចេញបទថ្មីមានចំណងជើងថា « អ្នកណាថាអូនមិនស្អាត »បានធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងតាមរយះទឹកដមសម្លេងក្រមិចក្រមើម ចង្វាក់ភ្លេងប្លែកពីសព្វដងដែលទើបនឹងផុសតាមរយះPage ផ្លូវការរបស់Top Music បទនេះបានរៀបរ៉ាប់ពីសាច់រឿងកូនពៅ ប្រើពាក្យពេជ្រផ្លែផ្កាផ្តោះផ្តងតាមបែបយុវវ័យ ស្នេហាដែលស្រលាញ់គ្នាមិនខ្វល់រូបរាង ពណ៌សម្បុរ កូនបងរឺពៅសំខាន់ចេះបោកខោអាវ ចេះធ្វើចុងភៅតែប៉ុន្នឹងក្នុងភ្នែកបងលើផែនដីអូនស្អាតជាងគេ។

តារាចម្រៀងសម្លេងផ្អែមរូបនេះ តែងតែបង្ហើរសំនៀងតាមរយះបទមនោសញ្ចេតនាស្នេហា ផ្អែមល្ហែម គួបផ្សំជាមួយរូបសម្បត្តិស្រស់សង្ហាធ្វើអោយគាត់មានការគាំទ្រតាមរយះការShare វីដេអូចម្រៀងរបស់គាត់យ៉ាងច្រើន ប៉ុន្តែលើកនេះគាត់បែរជាបង្ហើរសំនៀងជាចង្វាក់ថ្មីមួយធ្វើអោយអ្នកគាំទ្រលាន់មាត់សរសើរជាច្រើន។

សូមជម្រាបផងដែរថា បទចំរៀងមានចំណងជើង « អ្នកណាថាអូនមិនស្អាត »ច្រៀងដោយលោក Ly Bank និពន្ធទំនុកច្រៀងដោយ យឹម តាស្រង់ និងនិពន្ធបទភ្លេងដោយលោក ដាភ្លេង ដែលមាននៅក្នុងផលិតកម្មTop Music៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២