សប្ដាហ៍ទី៧នេះ មានកីឡាករណាខ្លះ ឡើងសង្វៀន Mas fight Cambodia

(ភ្នំពេញ)៖៦សប្ដាហ៏កន្លងទៅនៅលើសង្វៀនម៉ាសហ្វៃខេមបូឌា(Mas fight Cambodia) ប្រិយមិត្តទាំងអស់ដែលស្នេហាកីឡាប្រដាល់សេរីលក្ខណៈអន្តរជាតិលំដាប់ពិភពលោកប្រហែលជាជក់ចិត្តដិតអារម្មណ៏ទៅនឹងកម្មវិធីមួយនេះជាខ្លាំង។ ស្របពេលជាមួយគ្នានោះដែលពីមួយសប្ដាហ៏ទៅមួយសប្ដាហ៏កម្មវិធីមួយនេះនៅតែផ្ដល់ជូននូវទស្សនីយ៏ភាពប្លែកៗជាពិសេសគឺការបញ្ចេញសមត្ថភាពវាយប្រយុទ្ធ តតាំងគ្នា នៅលើសង្វៀនម៉ាសហ្វៃមួយនេះ។

ស្ថានីយ៏ទូរទស្សន៏ថោនហ្វូលអេចឌីធីវី សូមណែនាំជូននូវសមាសភាពកីឡាប្រដាល់ដែលនឹងមកតតាំងគ្នានៅលើសង្វៀនម៉ាសហ្វៃខេមបូឌា នៅថ្ងៃអាទិត្យទី១៥ ខែ ធ្នូ ឆ្នាំ២០១៩ខាងមុខនេះដែរមានកីឡាករចំនួន៨គូររួមមាន ៖ កីឡាករ ធន់ វិស្ណុ ប្រកួតជាមួយកីឡាករ ឡុង ពិសិដ្ឋ ជាគូរពិសេស , កីឡាករ បឺត សង្ឃឹម ប្រកួតជាមួយកីឡាករ ពុទ្ធ ម៉ាណូយ, កីឡាករកំពែង ខ្មៅ ប្រកួតជាមួយ កីឡាករ លីន វិរៈ, កីឡាករ ពេជ្រ ប៊ុនសិទ្ធ ប្រកួតជាមួយកីឡាករចាន់ សាន់ ។ ដែលសមាសភាពខាងលើនេះជាគូរគុណខ្មែរដែលនឹងត្រៀមប្រកួតនៅថ្ងៃអាទិត្យទី១៥ខាងមុខនេះ។ ចំណែកឯគូរMas Fight វិញមានដូចជា កីឡាករ អេលីត វិចិត្រ ត្រូវប្រកួតគ្នាជាមួយនឹងកីឡាករសម្បុរខ្មៅ សេលដ្រិច ស៊ីលវ៉ា មកពីប្រទេសអេស្បាញ , កីឡាករ ឡុង ឡា ត្រូវប្រយុទ្ធយកឈ្នះចាញ់ជាមួយកីឡាករ ដែលមកពីប្រទេសថៃ មួយ ផាឡាំងរ៉ាក់, កីឡាករ ឡុង សុវណ្ណឌឿនត្រូវប្រកួតជាមួយកីឡាករ ចាក់ក្រព័ទ្ធ បាំងហ្គារាំង មកពីប្រទេសថៃ, និងគូរចុងក្រោយគឺកីឡាករគង់ សំបូរ នឹងត្រូវប្រកួតគ្នាជាមួយកីឡាករសក់រួញអង្គារដីនិងសម្បុរខ្មៅ រីហ្សា ហ្វើ រ៉ារី មកពីប្រទេស ម៉ាដាហ្គេស្កា(MADAGASCAR)។

សូមបញ្ជាក់ផងដែរថា ការប្រកួតប្រដាល់សេរីMas Fight Cambodia គឺជាការប្រកួតប្រដាល់សេរីលំដាប់ពិភពលោកដែរវ៉ៃតែមួយទឺកនិងមានរយៈពេល៩នាទី និងមានអាជ្ញាកណ្ដាលតែមួយរូបដោយពុំមានចៅក្រមកាត់ក្ដីឡើយ សម្រាប់ការប្រកួតប្រសិនបើភាគីនៃកីឡាកររូបណាសន្លប់ឫសុំចុះចាញ់ទើបអនុញ្ញាតិអោយបញ្ឃប់ការប្រកួត តែប្រសិនបើរយៈពេល៩នាទីនេះពុំមានភាគីឫកីឡាកររូបណាសន្លប់ឫសុំចុះចាញ់ទេនឹងចាត់ទុកថាលទ្ធផលស្មើរគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២