ករុណា ពេជ្រ ស្រក់ទឹកភ្នែក ពេលច្រៀងបទ«ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិទៅហើយ»

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានយករឿងពិតជីវិតរបស់ឪពុករបស់លោក ច្រៀងនៅក្នុងចំរៀងមួយបទមានចំណងជើងថា​ «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិទៅហើយ »។
ចំរៀងមួយបទនេះ លោក ករុណា ពេជ្រ បង្ហាញពីទំហំនៃស្រលាញ់របស់លោកចំពោះលោកឪពុក រៀបរាប់ពី​គុណដ៏មហាមានន័យ ភ្ជាប់ជាមួយនិងខ្លឹមសារ​ក្នុងចិត្ត ពិសេសគឺពេលវេលាដែលលោកបានចំណាយជាមួយលោកឪពុករបស់លោក ក្នុងកំឡុងពេល​លោកឪពុករបស់លោកមានជំងឺ ។
បទចម្រៀងដែលរៀបរ៉ាប់ពីការឈឺចាប់របស់កូនប្រុស ដែលឪពុកជាទីស្រលាញ់ប្រែក្លាយជាមនុស្សដែលមិននិយាយស្តី បានត្រឹមគេងនឹងមួយកន្លែងវាពិតជាក្តុកក្តួរណាស់សម្រាប់រូបលោកផ្ទាល់។

គួររំលឹកផងដែរថាឪពុករបស់តារាចម្រៀងរូបនេះបានធ្លាក់ខ្លួនឈឺនៅក្នុងស្ថានភាពបែបនេះអស់រយៈពេលពីរឆ្នាំហើយ ដែលធ្វើអោយរូបលោកសម្រេចចេញនូវបទចម្រៀងមួយបទនេះ។

លោក ករុណា ពេជ្រ បានលេចមុខជាពិធីករនៅក្នុងកម្មវិធីឆ្ងាញ់ទេដ៏ល្បីមួយនៅក្នុងស្ថានីយ៍ទូរទស្សថោន ហ្វូលអ៊ិចឌីធីវី ។​ តាមរយៈបទចម្រៀងមួយបទនេះផងដែរមានការផុសនៅក្នុងYoutube និង Page Town Production ដែរធ្វើអោយមានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្របានធ្វើការShareយ៉ាងច្រើន រួមផ្សំជាមួយនឹងការសរសេរលើកទឹកចិត្ត និងសរសើរបទចមៀងមួយបទនេះជាខ្លាំង។

សូមជម្រាបផងដែរថា បទចំរៀងមានចំណងជើង ​ «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិទៅហើយ»ច្រៀងដោយលោកករុណា ពេជ្រ និពន្ធទំនុកច្រៀងនិងMelody ដោយលោកខេរី និងនិពន្ធបទភ្លេងដោយលោក ដា ភ្លេង ដឹងនាំសម្តែងដោយលោក ផល ពេជ្រសីហា ដែលមាននៅក្នុងផលិតកម្មថោន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២