ក្លិបកីឡាបាល់ទាត់វិសាខាចុះ MOU ជាមួយក្លិប Yokohama FC របស់ជប៉ុន

(ភ្នំពេញ)   ក្លិបកីឡាបាល់ទាត់វិសាខា បានចុះអនុស្សារណៈយោគយល់គ្នា (MoU) ជាមួយក្លិប Yokohama FC ដែលជាក្លិបសមាជិក J1-League 2020 ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងក្លិបទាំងពីរ ពិសេសការផ្លាស់ប្ដូរកីឡាករយុវជនថ្នាល ក៏ដូចជាគ្រូបង្វឹក សំដៅជំរុញការអភិវឌ្ឍក្លិបទាំងពីរ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្លិបកីឡាបាល់ទាត់វិសាខា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។

សេចក្តីប្រកាសព័ត៍មានបានបញ្ជាក់ថា ពិធីចុះអនុស្សារណៈយោគយល់គ្នា (MoU) នេះ បានធ្វើកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានលោក ស សុខា ស្ថាបនិកក្លិបកីឡាបាល់ទាត់វិសាខា, លោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងលោក Onodera Hiroshi ប្រធានក្លិប Yokohama FC របស់ជប៉ុន ព្រមទាំងក្រុមការងារក្លិបទាំងពីរផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២