សប្ដាហ៍ទី៩នេះ ​Mas Fight Cambodia មានកីឡាករជាតិ ជួបកីឡាករអន្តរជាតិរហូតដល់ទៅ៥គូ

(ភ្នំពេញ) ៖ គិតចាប់ពីសប្ដាហ៍ទី១រហូតមកដល់សប្ដាហ៍ទី៩នេះ កម្មវិធីMas Fight Cambodia បានផ្ដល់ជូនលោកអ្នកដែលជាអ្នកស្រលាញ់វិស័យកីឡាប្រដាល់គុនខ្មែរ អ្វីដែលសំខាន់ និងប្លែកជាងសប្ដាហ៍មុនៗ ដោយសារតែក្នុងសប្ដាហ៍ទី៩នេះ កម្មវិធីMas Fight Cambodia បានដាក់កីឡាករគុនខ្មែរចំនួន៥នាក់ ដើម្បីប្រកួតជាមួយកីឡាករអន្តជាតិ​គ្រប់ប្រទេសនឹងឡើងមកប្រកួតគ្នានៅលើសង្វៀនMas Fight Cambodia នៅស្ថានីយទូរទស្សន៍ Town Full HD TV វេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

ចំណែកការរៀបចំប្រកួត​មិនខុសពីសប្ដាហ៍មុននោះទេ គឺមានគូគុនខ្មែរចំនួន៣គូ និងគូMas Fight ចំនួន៥គូ សុទ្ធសឹងតែជាគូពិសេស ក្នុងនោះគូគុនខ្មែរ៣គូដំបូង កីឡាករ ហុង សុវណ្ណចាន់សុធី ប្រកួតជាមួយកីឡារ ប៊ន ពន្លឹក ក្នុងប្រភេទទំងន់ ៥១គីឡូ កីឡាករ សេង គឹមអាន ប្រកួតជាមួយ លីន វីរៈ ក្នុងប្រភេទទំងន់៦០គីឡូ កីឡាករ អេលីត វិចិត្រ ប្រកួតជាមួយកីឡាករ ឡាញ់ ផល្លា ក្នុងប្រភេទទំងន់៦០គីឡូ។ ដោយឡែកគូពិសេស Mas Fight វិញ កីឡាករ ថៃ រ៉េត ប្រកួតជាមួយកីឡាករ លូកា ឡាសលែល មកពីប្រទេសArgentina ក្នុងប្រភេទទំងន់៦០គីឡូ កីឡាករ អេលីត ចំរើន ប្រកួតជាមួយគីឡាករ វ្លាឌីមៀល លីតខេន មកពីប្រទេសរ៉ុស្ស៊ី ក្នុងប្រភេទទំងន់ ៥៧គីឡូ កីឡាករ យ៉ុន ដារ័ត្ន ប្រកួតជាមួយកីឡាករ JORGE FEENANDES មកពីប្រទេស ប្រេស៊ីល ក្នុងប្រភេទទំងន់ ៦៣.៥គីឡូ កីឡាករ គឹម វាសនា ប្រកួតជាមួយ ម៉ែកក្រូយ ចេមស៊ីដូវ មកពីប្រទេស Uzbekistan ក្នុងប្រភេទទំងន់៦៧គីឡូ និងកីឡាករ ថៃ រិទ្ធី ប្រកួតជាមួយកីឡាករ ណាប់ ផាកៅ មកពីប្រទេសថៃ ក្នុងប្រភេទទំងន់៧៣គីឡូ។

កម្មវិធីប្រដាល់គុនខ្មែរលំដាប់ពិភពលោក ម៉ាសហ្វៃ ខេមបូឌា វ៉ៃមួយទឹក៩នាទីយកចាញ់ឈ្នះហើយទទួលបានប្រាក់រង្វាន់បន្ថែមលើពីតំលៃខ្លួនរហូតដល់២០០ដុល្លា កាន់តែអស្ចារ្យជាពិសេសក្នុងសប្ដាហ៍នេះនៅថ្ងៃទី២៩ ខែឆ្នូ ចាប់ពីម៉ោង៣រសៀលតទៅ ពិតជាកក្រើកទៀតហើយ កីឡាករគុនខ្មែរជើងខ្លាំងជាច្រើនរូប ប្រកួតកីឡាករអន្តរជាតិរហូតដល់៥គូ មកពីបណ្ដាប្រទេសផ្សេងៗជាច្រើន នៅសង្វៀន ម៉ាសហ្វៃ ខេមបូឌា កុំភ្លេចអញ្ជើញមកទស្សនាដោយសេរី ផ្សាយផ្ទាល់ នៅស្ថានីយទូរទស្សន៍ថោន ហ្វូលអេចឌីធីវី នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២