ប៉ូលីស​ក្រិក​ចាប់​ខ្លួន​មនុស្ស​ចំនួន៦​នាក់​ ពី​បទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក និងការផ្ញើលិខិតគំរាមកំហែងតុលាការ

ប៉ូលីសក្រិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន 6នាក់នៅក្នុងរដ្ឋធានី Athens ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងទៅនឹងការបំផ្ទុះគ្រាប់បែកយ៉ាងតិចចំនួនបួនគ្រាប់ និងការផ្ញើលិខិតគំរាមកំហែងទៅកាន់តុលាការ។ ប៉ូលិស​បាន​បន្ថែម​ថា អ្នក​ជាប់​ពន្ធនាគារ​បួន​នាក់​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​ករណី​ដូច​គ្នា​ដែរ។

មន្ត្រីប៉ូលីសបាននិយាយទៀតថា ជនជាប់ចោទត្រូវបានជាប់ពាក់ព័ន្ធយ៉ាងហោចណាស់ប្រាំករណី រួមទាំងការបំផ្ទុះគ្រាប់បែកចំនួន 4 រួមទាំងការបំផ្ទុះចំនួនបី នៅក្នុងទីក្រុង Athens និងបានផ្ញើលិខិតគំរាមកំហែងដែលមានគ្រឿងផ្ទុះទៅកាន់តុលាការនៃទីក្រុងកំពង់ផែ Thessaloniki ភាគខាងជើង។អាវុធ គ្រាប់កាំភ្លើង ថ្នាំញៀន ឡាន ទូរសព្ទដៃ និងកុំព្យូទ័រ ក្នុងចំណោមរបស់របរផ្សេងទៀត ត្រូវបានរឹបអូស បន្ទាប់ពីឆែកឆេរនៅក្នុងផ្ទះចំនួន ៩ ផ្សេងគ្នា និងបន្ទប់ពន្ធនាគារចំនួន ៣ ។ Conspiracy Revenge ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមភេរវករដោយអាជ្ញាធរក្រិកបានអះអាងពីការបំផ្ទុះគ្រាប់បែកនៅទីក្រុង Athens ដែលបានកើតឡើងកាលពីឆ្នាំមុន និងឆ្នាំនេះ និងលិខិតគំរាមទៅកាន់តុលាការកាលពីដើមខែនេះ៕

   

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២