Town Full HD TV សម្អោធរឿងថ្មី «ព្រហ្មលិខិតដុះស្លាប» ប្រមូលតារាចម្រៀងប្រចាំផលិតកម្មមកដើរតួរ

(ភ្នំពេញ) ៖ កាលពី​ព្រឹក​ថ្ងៃទី​១៣ ​មករា​ ឆ្នាំ​២០​២០ ​ផលិតកម្ម​ថោន បាន​ប្រមូល​ផ្តុំតារា​ក្នុងផលិតកម្ម និងតារា​សម្តែង​ល្បីៗ​ មក​ជួប​​​ជុំ​គ្នាក្រុង​ពលី​រឿង​ភាគ​ថ្មី​។​ ​រឿង​ភាគ​​ដែល​មាន​ចំណង​ជើង​ថា​«ព្រហ្មលិខិត​ដុះ​ស្លាប​» គឺជា​ការ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ពី​សំណាក់​ក្រុម​ផលិត​ទាំង​មូល​ អាច​ចង​ចិត្តអ្នក​ទស្សនា​ ក្រោយ​ពេល​បញ្ចាំង​ជា​ផ្លូវការ​។

លោក សោម​ ដូរ៉េ​ អ្នក​និពន្ធ​រឿង​ដែល​មាន​ទេព​កោស​ល្យ​យូរឆ្នាំ ​បាន​អោយ​ដឹង​ថា​រឿង​«ព្រហ្មលិខិតដុះស្លាប» នេះ​ជា​ខ្សែ​ចម្រៀង ​ដែល​យើង​បាន​ចង​ក្រង​រំលេច​ឡើង​ ចំនួន​១០​បទ​ បន្ទាប់​ពីសន្សំ​គំនិត​គិត​ទុក​អស់​ជា​ច្រើន​ខែ​។

លោក​ថា​​ ការ​សម្តែង​ទៀត​សោត​ មាន​ការ​តុបតែង​ឈុត​សម្លៀក​បំពាក់ ​តែ​មួយ​ឈុត​ៗ​ដូចគ្នា​រហូត​ដល់​ច​ប់​។ យ៉ាង​ណា​មិញ ​លោក​រំពឹង​ថា រឿង​នេះមាន​ការ​ទាក់​ទាញ ​ព្រោះ​ជា​ច​ម្រៀង​សាច់រឿង​ ដែល​ស្រុក​គេ​ គឺ​កសាង​ថត​បែប​នេះ​ដែរ​។ អ្វី​ដែល​សំខាន់​នោះ​គឺ​ប្រជុំ​តួសុទ្ធ តែ​លំដាប់​ៗ​មហា​ជន​ទទួល​ស្គាល់​ច្រើន​។

លោក លី​ ម៉េង​ ជាផលិត​​ករ​​​ បា​នអោយ​ដឹង​ថា ​គម្រោង​ចេញ​ថត​ក្រោយ​ពេលក្រុង​ពលី​ចប់ ​ដោយ​ថត​ប្រហែល​ជា​ពីរខែ​ ដោយ​ថត​បណ្តើរ ចាក់​ផ្សាយ​បណ្តើរ ​ដើម្បី​អោយ​អ្នក​គាំទ្រ​បាន​ស្គាល់​រសជាតិ​ថ្មី។ ​ចំពោះ​រឿង​ពេល​វេលា​ចាក់​ផ្សាយ​យើង​សុំ​ពិភាក្សា​គ្នា​រើស​ថ្ងៃសិន​ ។

ដោយ​ឡែក​​ លោក​ ម៉ៅ ​ហា​ជី ​និង​កញ្ញា បាន​ មុនីលក្ខ័​ ជា​តួឯក​ក្នុងរឿង​ បាន​​អោយដឹង​ថា ​ពួកគេ​ពិត​ជា​ភ្ញាក់​ផ្អើល​តែម្តង​ បន្ទាប់​ពី​មេ​កើយ​អោយ​សញ្ញា​ជាតួឯក​។​ ពួកយើង​ទាំង២​នាក់​មាន​តែ​ខិតខំ​សម្តែង​អោយ​ល្អ ​ព្រោះ​យល់ថា​តារា​សម្តែង​បត់​បែនកាយ​វិការ​ ទឹកមុខ​ច្រើន ខុស​ពីការ​សម្តែង​ចម្រៀង​ ហើយ​ពេញចិត្តបទ​ពិសោធន៏ថ្មី​​នេះ​ដើម្បី​អោយ​កាន់​តែ​ស្គាល់​ សិល្បៈ​គ្រប់​ទម្រង់​។

តារា​ក្នុងផ្ទៃ​រឿង​មាន​ ម៉ៅ ហាជី ​សៅ ​ឧត្តម ​រ៉ូលីន ​កាតុ ​ញឹម ​ចាន់ថន​ កុល ​ដាវី ​បាន ​មុនីលក្ខ័ ​ចេន​ សាយចៃ ​ម៉ានីតា​ ឆ័យលី ​ដាឡែន​ព្រម​ទាំង​តារា​មួយ​ចំនួន​ទៀត​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២