IDF បើកការវាយប្រហារចូលយ៉ាងជ្រៅទៅក្នុងទឹកដីលីបង់ បន្ទាប់ពី Hezbollah បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ពួកគេ

កងទ័ពអាកាសរបស់អ៊ីស្រាអែល (IDF)បានបើកការវាយប្រហារយ៉ាងជ្រៅចូលទៅក្នុងប្រទេសលីបង់ កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីក្រុមហេសបូឡាហ៍បានប្រកាសថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ IDF តែប៉ុន្មានម៉ោងប៉ុណ្ណោះ។ យន្តហោះចម្បាំងបានវាយប្រហារបរិវេណយោធា និងគោលដៅហេដ្ឋារចនាសម្ព័ន្ធយោធាចំនួនបីផ្សេងទៀតនៅក្នុងប្រព័ន្ធការពារដែនអាកាសរបស់ហេសបូឡាហ៍នៅជ្រលង Beqaa ក្នុងតំបន់ Baalbek ភាគឦសាន។

នេះជាលើកទីពីរក្នុងរយៈពេលពីរខែដែល IDF បានធ្វើដំណើរឆ្ងាយទៅកាន់ប្រទេសលីបង់ ដើម្បីវាយលុកទីតាំងដ៏រឹងមាំរបស់ភេរវករ បន្ទាប់ពីពួកគេបានបាញ់ទម្លាក់ UAV របស់អ៊ីស្រាអែល។ បន្ថែមពីលើការវាយប្រហារដ៏យូរ IDF បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធា និងអគារ Hezbollah នៅជិតព្រំដែនអ៊ីស្រាអែល នៅ Ayta A-Shaab និង Al-Adisa ។

ក្នុងប្រតិបត្តិការនេះកងកម្លាំងជើងគោកបានចូលរួមផងដែរ ដោយការបាញ់ផ្លោងកាំភ្លើងធំទៅលើគោលដៅ Hezbollah ផ្សេងទៀតនៅភាគខាងត្បូងប្រទេសលីបង់ជាច្រើនដង។កាលពីយប់ថ្ងៃសៅរ៍ អ្នកនាំពាក្យ IDF ឧត្តមនាវីទោ Rear Adm លោក Daniel Hagari បាននិយាយថា បន្ទាប់ពីឧបករណ៍ស្ទាក់ចាប់ពីដីទៅអាកាសរបស់ Hezbollah បានបុកយន្តហោះគ្មានមនុស្សបើក បានធ្លាក់ចូលទៅក្នុងទឹកដីលីបង់ ហើយឧប្បត្តិហេតុនេះកំពុងត្រូវបានស៊ើបអង្កេត។


HEZBOLLAH បានបាញ់គ្រាប់រ៉ុក្កែតចំនួន 100 គ្រាប់ទៅលើអ៊ីស្រាអែល IDF បានឆ្លើយតបដោយការវាយលុកគោលដៅភេរវកម្មនៅលីបង់ អ្នកនាំពាក្យ IDFដដែលបាន​បន្ថែម​ថា៖ «យើង​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ខ្លួន​ខ្ពស់​នៅ​ភាគ​ខាង​ជើង។រហូតមកដល់ពេលនេះ IDF បានសម្លាប់ភេរវករ Hezbollah ប្រហែល 330 នាក់ នៅក្នុងអ្វីដែលជាការបង្ហាញដ៏សំខាន់មួយចំពោះសង្រ្គាមដែលអ៊ីស្រាអែលបានប្រយុទ្ធអស់រយៈពេលកន្លះឆ្នាំចុងក្រោយនេះ ដើម្បីប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប៕

ប្រភព៖ World Israel News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២