ភ្នំពេញ៖ កាន់តែពិសេសជាមួយនឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ រដូវកាល ២០២៣-២៤ អ្នកគាំទ្របានទាំងទស្សនាការប្រកួតគូពិសេសជក់ចិត្ត រួមជាមួយនឹងការឈ្នះរង្វាន់ម៉ូតូចំនួន៣ គ្រឿង ។
ការប្រកួតបាល់ទាត់ពាន់រង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ បញ្ចប់នៅថ្ងៃអាទិត្យ ទី ២៨ ខែមេសានេះហើយ ដោយក្រុមបាល់ទាត់ល្បីឈ្មោះចាស់វស្សាភ្នំពេញក្រោន នឹងត្រូវជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង ដណ្ដើមជើងឯក នាពហុកីឡដ្ឋានជាតិអូឡាំពិក នាវេលាម៉ោង 6:00 ល្ងាច ដោយក្រុមបាល់ទាត់វិសាខា ត្រូវជួបទទួលស្វាគមន៍បឹងកេត ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ ៣ វេលាម៉ោង 4:00 រសៀល ។
មិនតែប៉ុណ្ណោះមានការផ្ដល់ជូនរង្វាន់ម៉ូតូចំនួន ៣ គ្រឿងសម្រាប់អ្នកគាំទ្រដែលបានទិញសំបុត្រចូលទស្សនាផ្ទាល់នៅទីនោះ។ ហើយនេះគឺជាការប្រកួតផ្លូវការដ៏ធំជាលើកដំបូងនៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីត្រូវបានដាក់កៅអីអង្គុយមានខ្នងបង្អែកថ្មីរួចរាល់កាលពីពេលថ្មីៗនេះ។ អាចនិយាយបានថាជាការប្រកួតបើកសម្ពោធកៅអីអង្គុយថ្មីដ៏ស្រស់ស្អាតចំនួន 25 000កៅអី នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ដូច្នេះកុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ៕
ដោយ៖ វិកគី