សប្ដាហ៍ទី១៧នេះគូ Mas Fight មានបីប្រទេសចូលរួម ទស្សនិកជនអាចចូលរួមទស្សនាដោយសេរី

(ភ្នំពេញ) ៖ គូគុនខ្មែរនៅសង្វៀន Mas Fight Cambodia សប្តាហ៍នេះមានចំនួន៥គូនឹងគុនខ្មែរប៉ះគូអន្តរជាតិជាច្រើនគូទៀត ពិតជាពិសេសពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។

គូគុនខ្មែរប្រភេទទំងន់៣៤គីឡូ  អេលីត ប៊ុនតឹង ប្រកួតជាមួយ ឬទ្ធិ វជិរៈ គូទី២ កីឡាករ ឯម កាកា ប្រកួតជាមួយ សុខ ចំរ៉ុ​ន ក្នុងប្រភេទំងន់ ៤៨គូឡូ គូទី៣ កីឡាករ ផុន សុខវិបុល ប្រកួត កីឡាករ ឡុង សុខលីម ប្រភេទ៤៥គីឡូ គូទី៤ កីឡាករ ឬទ្ធិ សាស្រ្តាវុត ប្រកួតជាមួយកីឡាករ អេលីត ណងសាវ ប្រភេទទំងន់ ៥៤គីឡូ គូទី៥ កីឡាករ នីម នន ប្រកួតជាមួយកីឡាករ ឆាយ មាស ក្នុងប្រភេទទំងន់ ៦០គីឡូ ។ ដោយឡែក គូMas Fight អន្តរជាតិ កីឡាករកម្ពុជា ជី ឆាលី ប្រកួតជាមួយកីឡាករមកពីប្រទេសប្រេស៊ីល ដាវណាថ ធូបាស ក្នុងប្រភេទទំងន់ ៥២គីឡូ កីឡាករកម្ពុជា ហឹម គឹម រៀង ប្រកួតជាមួយកីឡាករមកពីប្រទេសអាលឺម៉ង ង៉ូវ យិន ក្នុងប្រភេទទំងន់ ៥៤គីឡូ និងកីឡាករគូឯកប្រចាំសប្ដាហ៍ កីឡាករកម្ពុជា ចាន់ ប៊ុនលាភ ប្រកួតជាមួយកីឡាករមកពីប្រទេសថៃ ធីព ភីថាក់ក្នុងប្រភេទទំងន់៦៤គីឡូ។

សូមរង់ចាំទស្សនានៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីម៉ោង ៣រសៀលតទៅ ផ្សាយផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ Town Full HD TV និងនៅលើហ្វេសប៊ុកផេច TOWN Sports ។​

កម្មវិធីប្រដាល់គុនខ្មែរលំដាប់ពិភពលោក ម៉ាសហ្វៃ ខេមបូឌា វ៉ៃមួយទឹក៩នាទីយកចាញ់ឈ្នះហើយទទួលបានប្រាក់រង្វាន់បន្ថែមលើពីតំលៃខ្លួនរហូតដល់២០០ដុល្លា កាន់តែអស្ចារ្យជាពិសេសក្នុងសប្ដាហ៍នេះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ  ចាប់ពីម៉ោង៣រសៀលតទៅ ពិតជាកក្រើកទៀតហើយ កីឡាករគុនខ្មែរជើងខ្លាំងជាច្រើនរូប ប្រកួតកីឡាករអន្តរជាតិរហូតដល់៥គូ មកពីបណ្ដាប្រទេសផ្សេងៗជាច្រើន នៅសង្វៀន ម៉ាសហ្វៃ ខេមបូឌា កុំភ្លេចអញ្ជើញមកទស្សនាដោយសេរី ផ្សាយផ្ទាល់ នៅស្ថានីយទូរទស្សន៍ថោន ហ្វូលអេចឌីធីវី នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២