ពិធីករកម្មវិធីប្រដាល់ល្បីរបស់ថៃបានឆ្លងជំងឺCovid 19

(ភ្នំពេញ) ៖ យោងតាមកាសែតBangkok post ចេញផ្សាយនៅព្រលប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ពិធីករប្រចាំកម្មវិធី Super Champ ជាតារាសម្តែងផង និងជាតារាចម្រៀងលោក Matthew Deane Chanthavanij បានបង្ហោះសារនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃសុក្រដោយបានបញ្ជាក់ថាលោកបានឆ្លងវីរុសនេះ។

គាត់និយាយថា “នេះមិនមែនជារឿងលេងសើចទេសម្រាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយខ្ញុំប៉ុន្មានថ្ងៃចុងក្រោយនេះសូមប្រយ័ត្ន។ ខ្ញុំមានវីរុស Covid-19 # covid 19” ។

តារាសម្តែងវ័យ ៤១ ឆ្នាំរូបនេះបាននិយាយថាក្រោយមកលោកនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត។

នៅក្នុងសារមួយទៀតនៅលើបណ្តាញសង្គម Instagram របស់គាត់គាត់បាននិយាយថាក្លឹបហាត់ប្រាណ ឃុនស៊ីធីថាមៃថៃ របស់គាត់នឹងត្រូវបានបិទនៅថ្ងៃសុក្រ សម្រាប់ការសម្អាតនិងសម្លាប់មេរោគដើម្បីការពារអតិថិជនពីវីរុស Covid-19 ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២