Mas Fight Cambodia សប្ដាហ៍ទី២០នេះ មិនត្រឹមតែផ្ដល់ជូននូវគូជក់ចិត្តគ្រប់គូទេ​ ក៏មានកម្មវិធីពិសេសដែលសម្រាប់អ្នករៀបការថ្មោងថ្មី

(ភ្នំពេញ) ៖ ការប្រកួតប្រដាល់គុនខ្មែរលំដាប់ពិភពលោកម៉ាស់ហ្វៃខេមបូឌារបស់ទូរទស្សន៍ថោនសប្តាហ៍ទី២០ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានបញ្ចប់ព្រមជាមួយកម្មវិធីចាប់រង្វាន់ដ៏ធំពីក្រុមហ៊ុនស្រាបៀរកម្ពុជាជូនដល់អតិថិជន និងគូស្វាមីភរិយាដែលបានទិញកញ្ចប់ស្រាបៀរកម្ពុជាក្នុងនោះមានការចាប់រង្វាន់ចិញ្ចៀនពេជ្រចំនួន១០វង់ និងរង្វាន់ម៉ូតូZoomerXចំនួន១០០គ្រឿង។

សូមជម្រាបផងដែរថាលទ្ធផលសប្តាហ៍ទី២០ការប្រកួតគូគុនខ្មែរមានចំនួន៤គូ និងការប្រកួតគូម៉ាសហ្វៃមានតែមួយទឹករយះពេល៩នាទីមានចំនួន៣គូ។ សម្រាប់គូពិសេសគុនខ្មែរទីមួយប្រភេទទំងន់២៩គីឡូ កីឡាករពន្លកថ្មីយុវវ័យគុនខ្មែរ អេលីត ឡុងឡាយ  ប្រកួតឈ្នះកីឡាករ ផានិត ផាន់ណាដោយពិន្ទុ រីឯគូពិសេសទីពីរគុនខ្មែរប្រភេទទំងន់៥១គីឡូកីឡាករផា ណារិទ្ធ ប្រកួតឈ្នះកីឡាករសែន សម នៅក្នុងទឹកទីបីដោយផ្តួលអោយសន្លប់ ចំណែកឯគូពិសេសទីបីប្រភេទទំងន់៦៣,៥គីឡូ កីឡាករភួង ពិសិដ្ឋ សន្លប់នៅក្នុងទឹកទីបួន ជ័យជំនះបានទៅលើកីឡាករខាំ សាបាន គូគុនខ្មែរទីបួនប្រភេទទំងន់៥៧គីឡូ កីឡាករលន់ សៀកឡេង ប្រកួតឈ្នះ កីឡាករឆូន បួនដោយពិន្ទុ ។

សម្រាប់គូពិសេសម៉ាសហ្វៃទីមួយប្រភេទទំងន់៥៩គីឡូ កីឡាករហ៊ីន ឈុងមកពីប្រទេសចិន(ហុងកុង)ប្រកួតឈ្នះកីឡាករអេលីត វិចិត្រត្រឹមនាទីទីបី និងគូទីពីរប្រភេទទំងន់៦៧គីឡូ កីឡាករអេងកាន់ឡេក សីបផុនឡេកមកពីប្រទេសថៃ ប្រកួតឈ្នះ កីឡាករសារ៉ាយ ចំរើន ត្រឹមនាទីទីបួន គូចុងក្រោយប្រភេទទំងន់៦៣,៥គីឡូកីឡាករផល សោភ័ណ្ឌ ប្រកួតស្មើជាមួយកីឡាករផាន់ ស៊ីសាំងមកពីប្រទេសចិន។

សូមរំលឹកថាកម្មវិធីប្រដាល់គុនខ្មែរលំដាប់ពិភពលោកម៉ាស់ហ្វៃខេមបូឌា វ៉ៃមួយទឹក៩នាទីយកឈ្នះចាញ់ កីឡាករដែលទទួលបានជ័យជំនះនឹងទទួលបានប្រាក់រង្វាន់បន្ថែមពីលើតម្លៃខ្លួនរហូតដល់២០០ដុល្លាដែលស្មើនឹង ៨០០,០០០រៀលបន្ថែម សូមទស្សនិកជនកំភ្លេចចូលរួមតាមដានទស្សនាលើកទឹកចិត្តកីឡាករក្នុងប្រទេសអោយបានច្រើនកុះករ រៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង៣រសៀលតទៅ ទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២