ស្ងាត់ៗ តារាចម្រៀងវ័យក្មេង ធួន ដាណុច​ និង លឹម ដារាជ ចូលផលិតកម្មTown ប៉ះជាមួយ មាស សុខសោភា លើកដំបូង

(ភ្នំពេញ) ៖ ធួន ដាណុច និង លឹម ដារាជ តារាចម្រៀងវ័យក្មេង បានក្លាយជាតារាចម្រៀងពេញសិទ្ធនៅក្នុងផលិតកម្មថោន ក្រោយប្រកាសជាផ្លូវការរួច អ្នកគាំទ្របានបង្ហាញការគាំទ្រ ស្រលាញ់ពេញចិត្ត ព្រមទាំងកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាព​របស់តារាចម្រៀងវ័យក្មេងទាំង២រូបនេះ។

បទចម្រៀងថ្មី ដាណុច និង ដារាជ ច្រៀងរួមគ្នាលើកដំបូងជាមួយកញ្ញា មាស សុខសោភា មានចំណងជើងថា « កន្ទ្រឹមកងកែវ» ពិតជាប្លែកអារម្មណ៍មិនខានជាមួយចង្វាក់ភ្លេងកន្ទ្រឹម អមដោយកាយវិការក្រមិចក្រមើម រស់រវើក ជាហេតុធ្វើឲ្យបណ្តា​អ្នកគាំទ្រ​ទាំងឡាយ ទន្ទឹងរង់ចាំ​ទស្សនាបទចម្រៀង​​ថ្មីរបស់គ្រាប់ពូជ​ទាំងពីរ​នេះ ដែលនឹង​នាំអារម្មណ៍​ប្រិយមិត្តអោយ​​កម្សាន្តសប្បាយ​ជាមួយ​ពួកគេឆាប់ៗនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២