បច្ចុប្បន្នភាពបណ្តាប្រទេសរងគ្រោះដោយសារវីរុស COVID-19 មានចំនួន ១៩៣ប្រទេសទូទាំងពិភពលោក

(បរទេស) ៖ បច្ចុប្បន្នភាពបណ្តាប្រទេសរងគ្រោះដោយសារវីរុស COVID-19 មានចំនួន ១៩៣ប្រទេសទូទាំងពិភពលោក ប្រភពតួលេខពី WHO & CDC
គិតត្រឹមម៉ោងចេញផ្សាយ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០
ប្រទេសចំនួន ១៩៣ប្រទេស លើពិភពលោកបានឆ្លងវីរុសកូវិដ១៩ ៖
+ ចំនួនអ្នកឆ្លង ៣៥៥,៤៦៩នាក់
+ ចំនួនអ្នកស្លាប់ ១៦,០៩៤សព
+ ចំនួនអ្នកជា ៩៧,៦៥៩នាក់
# ប្រទេសចិន៖ ៨១,១៧១នាក់
# ប្រទេសនានា៖ ២៧៣,៥៧៧នាក់
# ប្រទេសកម្ពុជា៖ ៨៧នាក់ ស្រី២២នាក់ ប្រុស ៦៥នាក់ ព្យាបាលជា ៤នាក់ បុរសខ្មែរ ២នាក់នៅខេត្តព្រះវិហារ តាមសេចក្តីប្រកាសមន្ទីរសុខាភិបាលខេត្តព្រះវិហារកាលពីថ្ងៃទី២៣ មីនា ជនជាតិចិន ០១នាក់ នៅខេត្តព្រះសីហនុ ជនជាតិអង់គ្លេស ០១នាក់ រាជធានីភ្នំពេញ (សរុបជនបរទេសកំពុងសម្រាកព្យាបាលនៅកម្ពុជា “ អង់គ្លេស ៣នាក់ ជា ០១នាក់ ” កាណាដា ០១នាក់ ប៊ែលហ្សិក ០១នាក់ បារាំង ៣៤នាក់ “កូនក្មេងអាយុ ០៤ខែ ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់)
# ប្រជាជនខ្មែរនៅក្រៅប្រទេស បានឆ្លងកូវិដ១៩៖ នៅប្រទេស កូរ៉េខាងត្បូង មានស្ត្រីជនជាតិខ្មែរវ័យ ២៣ឆ្នាំ មានប្តីកូរ៉េ និងម្តាយជនជាតិខ្មែរវ័យ ៤៦ឆ្នាំ និងកូនប្រុសអាយុ ៣ខែ បានឆ្លងវីរុសកូវិដ១៩ ពីប្តីរបស់គាត់ជាជនជាតិកូរ៉េ។ ស្ត្រីជនជាតិខ្មែរវ័យ ៦៥ឆ្នាំ នៅទីក្រុង Seattle រដ្ឋ Washington State បានទទួលមរណៈដោយសារកូវិដ១៩ កាលពីថ្ងៃទី២២ មីនា។ ដោយឡែកស្ត្រីជនជាតិខ្មែរ វ័យ ៦៥ឆ្នាំ រស់នៅលើទឹកដីសហរដ្ឋអាមេរិកបានស្លាប់ដោយសារវីរុសកូវិដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល និងអំពាវនាវឲ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់អនាម័យខ្ពស់ បើមានការសង្ស័យ សូមទាក់ទងសាកសួរព័ត៌មាន (១១៥)៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២