អភិបាលខេត្តបន្ទាយមានជ័យ កំពុងតែសម្របសម្រួលដល់ពលករខ្មែរមកពីថៃ ពិសេសដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(ភ្នំពេញ) ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមការងារគ្រប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច បានជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរយើង ដែលអាជ្ញាធរថៃបញ្ជូនមកតាមច្រកអន្តរជាតិប៉ោយប៉ែត បើទោះបីមានការ ប្រកាសបិទ។

ក្នុងប្រតិបត្តិការជួយដល់បងប្អូនខ្មែរយើងពេញ១ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដោយប្រើប្រាស់គ្រប់មធ្យោបាយ តាមវិធានការរឹតបណ្តឹងការពិនិត្យសុខភាព និងអប់រំផ្សព្វផ្សាយ ដល់ពួកគាត់ទាំងអស់ មុននឹងមានការអនុញ្ញាត្តឲ្យចេញទៅមូលដ្ឋានភូមិឃុំ ខេត្តរៀងៗខ្លួន ធ្វើការត្រួតពិនិត្យបន្ត ដេីម្បីរួមចំណែកទប់ស្កាត់ វីរុសកូវីដ១៩ (COVID-19) ។

សូមបញ្ជាក់ថា អាជ្ញាធរថៃនៅតែរក្សាការបិទច្រកដដែល សម្រាប់ពលករបញ្ជូនមកថ្ងៃនេះ ដោយសារពួកគាត់សម្រុកមកដល់មាត់ច្រក ហើយត្រូវថ្នាក់ដឹកនាំជួយសម្រួលឲ្យបានចេញដល់ទឹកដីខ្មែរ ។សូមបងប្អូនពលករយើងទាំងអស់សូមស្តាប់តាមការជូនដំណឹងទាំងកម្ពុជា និងថៃ រក្សារស់នៅក្នុងប្រទេសថៃ ដើម្បីរក្សាសុវត្ថិភាព សុខភាពខ្លួនឯងសិន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២