MVកន្រ្ទឹមកងកែវរបស់ ពន្លកតារាចម្រៀងថ្មីផលិតកម្មថោនរួមគ្នាជាមួយកញ្ញា មាស សុខសោភា កំពុងទាញចិត្តអ្នកគាំទ្រ

(ភ្នំពេញ) ៖ កន្រ្ទឹមកងកែវ បទចំរៀងថ្មីរបស់ផលិតកម្មថោន ច្រៀងដោយពន្លកតារាចម្រៀងថ្មីវ័យក្មេង ធួន ដាណុច និង លឹម ដារាជ រួមជាមួយតារាចម្រៀងល្បីប្រចាំផលិតកម្មកញ្ញា មាស សុខសោភា កំពុងទាញចិត្តអ្នកគាំទ្រ គ្រាន់តែបង្ហោះនៅលើ YouTube Town Production ភ្លាម អ្នកគាំទ្រនាំគ្នាចូលទៅ​Comment សរសើរមិនដាច់ពីមាត់។

MV បទចំរៀងថ្មី របស់តារាចម្រៀងវ័យទាំងពីររូបនេះ រួមជាមួយកញ្ញា មាស សុខសោភា ផ្សំជាមួយនឹង​ភ្លេងគែន នឹងច្នៃម៉ូតសម្លៀកបំពាក់ប្លែកភ្នែក រួមជាមួយបទភ្លេងកន្រ្ទឹម​បែបរាំសប្បាយៗ ធ្វើឲ្យអ្នកគាំទ្រសរសេរថា«ខ្ញុំស្រលាញ់ផលិតកម្មថោនដកចិត្តមិនរួចទេ ព្រោះនិពន្ធបទកន្ទ្រឹមបានពិរោះៗណាស់ នេះជាការចូលរួមចំណែកលើកស្ទួយនិងថែរក្សាវប្បធម៍ប្រពៃណីជាតិយើងឲ្យបានគង់វង្សយូរអង្វែងស្រលាញ់​ផលិតកម្មថោនពេញបេះដូង» អ្នកខ្លះទៀតក៏និយាយថា«ពីរោះ​ឡើងដល់កំពូលអាយដលទាំងបី ពិសេសរំលេចវប្បធម៌ខ្មែរទៀត» អ្នកគាំទ្រខ្លះក៏រំពឹងថា«អួយពិរោះអ្វីម្លេះទេដឹងតែផ្ទុះហើយបទនេះ»។

ងាកមក​និយាយពីការនិពន្ធបទចំរៀងនេះវិញលោក សោម ដូរ៉េ និពន្ធទំនុកច្រៀង និង Melody បានឲ្យដឹងថា​  មូលហេតុដំបូងដែលលោកសម្រេចចិត្តសរសេរបទនេះដើម្បីឲ្យពន្លកថ្មីប្រចាំផលិតកម្មបានច្រៀងរួមជាមួយកញ្ញា មាស សុខសោភាព មានកត្តាពីរយ៉ាង គឺទីមួយ បទចំរៀង​ដែលលោកធ្លាប់បាន​សរសេរឲ្យកញ្ញា មាស សុខសោភា បានច្រៀង​រួមគ្នាម្ដងហើយ គឺច្រៀងរួមគ្នាបីនាក់ មានកញ្ញា មាស សុខសោភា Tempo និង BOB កាលពីឆ្នាំមុន។ លោកបន្តថា លោកចង់រក្សារូបភាពមានតារាចម្រៀងប្រុស​ច្រៀងអមដដែល ប៉ុន្តែប្ដូរមកពីមនុស្សធំមកជាក្មេងវិញ។ ចំនុចទី២ គឺលោកបានមើលឃើញពីចំនុចពិសេសរបស់តារាចំរៀងថ្មីទាំងពីររូបនេះ ក្នុងនោះប្អូនប្រុសធួន ដាណុច មានចំនុចពិសេសត្រង់អាចច្រៀងបទចំរៀងបានគ្រប់ទំរង់ ទាំងមហោរី ទាំងស្មូត ចំនែកឯប្អូនប្រុស លឹម ដារាជ មានចំនុចពិសេសអាចច្រៀងចំរៀង​បរទេសបានបែបRap។ លោកបន្តថា នេះហើយជារស់ជាតិថ្មី ដែលលោកចង់ផ្ដល់ជូនដល់អ្នកគាំទ្រដែលរង់ចាំអ្វីដែលថ្មី។

សូមជម្រាបដែរថា បទ ៖ កន្រ្ទឹមកងកែវ ច្រៀងដោយកញ្ញា មាស សុខសោភា ប្អូនប្រុសធួន ដាណុច និង ប្អូនប្រុសលឹម ដារាជ ដឹកនាំសម្តែងលោក អ៊ិន រិទ្ធីចិត្រ និពន្ធទំនុកច្រៀង និង Melody លោក  សោម ដូរ៉េ និពន្ធបទ​ភ្លេងលោក ប៊ុន ប៉ ម៉ូដសម្លៀកបំពាក់  L.A នឹងបានផុសលើនៅទំព័រយូធូប Town Production និងហ្វេសបុកផេក Official Town Production

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២