ប្រទេសចំនួន ១០ ដែលបានឆ្លងវីរុសកូវិដ១៩ ច្រើនជាងគេក្នុងចំណោម ១៩៥ប្រទេស និងដែនដី

គិតត្រឹមម៉ោងចេញផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានប្រទេសចំនួន១០ បានឆ្លងវិរុសកូវិដ១៩ ច្រើនជាងគេ ១៩៥ប្រទេស ក្នុងនោះរាប់បញ្ចូលទាំងអ្នកព្យាបាលជា និងបានស្លាប់៖
១ – ប្រទេសចិន (China) ៖ អ្នកឆ្លងមានចំនួន ៨១,២១៨នាក់ អ្នកជាសះស្បើយ ៧៣,៦៥០នាក់ អ្នកបាត់បង់ ជីវិតមានចំនួម ៣,២៨១
២ – អីតាលី (Italy) ៖ អ្នកឆ្លងមានចំនួន ៦៩,១៧៦នាក់ អ្នកជាសះស្បើយ ៨,៣២៦នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ៦,៨២០នាក់
៣ – សហរដ្ឋអាមេរិក (USA)៖ អ្នកឆ្លងមានចំនួន ៤៤,១១៩នាក់ អ្នកជាសះស្បើយ ២៩នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ៥៤១នាក់
៤ – អេស្ប៉ាញ (Spain) ៖ អ្នកឆ្លងមានចំនួន ៣៩,៦៧៣នាក់ អ្នកជាសះស្បើយ ៣,៧៩៤នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ២,៦៩៦នាក់
៥ – អាល្លឺម៉ង់ (Germany)៖ អ្នកឆ្លងមានចំនួន ២៧,៤៣៦នាក់ អ្នកជាសះស្បើយ ២៦៦នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ១១៤នាក់
៦ – អ៊ីរ៉ុង (Iran)៖ អ្នកឆ្លងមានចំនួន ២៤,៨១១នាក់ អ្នកជាសះស្បើយ ៨,៩៣១នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ១,៩៣៤នាក់
៧ – បារាំង (France)៖ អ្នកឆ្លងមានចំនួន ២២,៣០០នាក់ អ្នកជាសះស្បើយ ១២នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ១,១០០នាក់
៨ – កូរ៉េខាងត្បូង(South Korea ) ៖ អ្នកឆ្លងមានចំនួន ៩,១៣៧នាក់ អ្នកជាសះស្បើយ ២,៩០៩នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ១២០នាក់
៩ – ចក្រភពអង់គ្លេស (UK) ៖ អ្នកឆ្លងមានចំនួន ៨,០៧៧នាក់ អ្នកជាសះស្បើយ ១៣៥នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ៤២២នាក់
១០ – ស្វីស (Switzerland) ៖ អ្នកឆ្លងមានចំនួន ៨,០៦០នាក់ អ្នកជាសះស្បើយ ១៣១នាក់ អ្នកបាត់បង់ ជីវិតមានចំនួន ៦៦នាក់
សូមជម្រាថាក្នុងចំណោមប្រទេសទាំង ១០ មានប្រទេសចំនួន ០៦ រួមមាន៖អ៊ីតាលី , អាលឺម៉ង់ , អេស្ប៉ាញ , បារាំង , សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសផ្អាក់ផ្តល់ទិដ្ឋាការ ជាបណ្តោះអាសន្ន ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងនាំចូលជំងឺ Covid-19។

ប្រទេសកម្ពុជា៖ បានរកឃើញអ្នកជំងឺឆ្លងវីរុសកូវិដ១៩ ថ្មីចំនួនសរុបទូទាំងប្រទេសចំនួន ៩៣ករណី ស្រី ២៤នាក់ ប្រុស ៦៩នាក់ និងបានព្យាបាលជាសះស្បើយចំនួន ០៦នាក់ គឺជនជាតិចិន ០១នាក់នៅខេត្តព្រះសីហនុ ជនជាតិអង់គ្លេស ០១នាក់ នៅរាជធានីភ្នំពេញ និងជនជាតិខ្មែរ ០៤ នៅខេត្តត្បូងឃ្មុំ និងបាត់ដំបង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២