អ្នកសិល្បៈខ្មែរវ័យក្មេងចំនួន ១០រូប ត្រៀមធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យតន្ត្រី និងការរក្សាកម្មសិទ្ធិបញ្ញា នៅសហរដ្ឋអាមេរិករយៈពេល ១០ថ្ងៃ

អ្នកសិល្បៈខ្មែរវ័យក្មេងចំនួន ១០រូប ត្រៀមធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីវិស័យតន្ត្រី និងការរក្សាកម្មសិទ្ធិបញ្ញា នៅសហរដ្ឋអាមេរិករយៈពេល ១០ថ្ងៃ តាមរយៈកម្មវិធីទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ IVLP On-Demand នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា យើងនឹងបង្ហាញអ្នកសិល្បៈខ្មែរវ័យក្មេង ដែលនឹងត្រៀមធ្វើដំណើរទៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ តាមកម្មវិធីអ្នកធ្វើទស្សនកិច្ចអន្តរជាតិ (IVLP) ។ ពួកគេនឹងបានស្វែងយល់ពីការធ្វើជំនួញក្នុងឧស្សាហកម្មតន្រ្តី ដើម្បីជួយប្រែក្លាយអ្នកសិល្បៈប្រកបដោយទេពកោសល្យ ពីអ្នកសំដែង ទៅជាអ្នកដឹកនាំក្នុងឧស្សាហកម្ម ។
កម្មវិធីទស្សនកិច្ចអ្នកដឹកនាំអន្តរជាតិ IVLP On-Demand ស្ថានទូត អាមេរិក ប្រចាំកម្ពុជា នឹងរៀបចំធ្វើសន្នីសីទសារព័ត៌មាន បញ្ជាក់លំអិតបន្ថែមនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១០:០០នាទី នៅសាកលវិទ្យាល័យ បញ្ញាសាស្ត្រ សាខាផ្លូវនរោត្តម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស