ក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋកាត់បន្ថយជាអតិប្បរមានូវចំនួនដង ដែលត្រូវរកសេវា នៅតាមកន្លែងកាត់សក់ ថែរក្សសម្ផស្ស កាត់ក្រចក និងសេវាពាក់ព័ន្ធផ្សេងទៀត

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំបន្ថែមទៀត ស្តីពីវិធានការការពារការចម្លងវីរុសកូវីដ១៩ នៅតាមកន្លែងកាត់សក់ និងថែរក្សាសម្ផស្ស និងសេវាពាក់ព័ន្ធ។ នេះបើតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។តាមសេចក្តីណែនាំនេះ ក្រសួងសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋកាត់បន្ថយជាអតិប្បរមានូវចំនួនដង ដែលត្រូវរកសេវា នៅតាមកន្លែងកាត់សក់ ថែរក្សសម្ផស្ស កាត់ក្រចក និងសេវាពាក់ព័ន្ធផ្សេងទៀត នៅក្នុងដំណាក់កាលទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នេះ។​ទោះជាយ៉ាងណា បើសិនបើចាំបាច់ខានមិនបាន ក្រសួងសុខាភិបាល បានស្នើសុំឱ្យប្រជាពលរដ្ឋអនុវត្តនូវការការពារខ្លួនតាមវិធានការខាងក្រោមនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២