នាយពាក់មីជួបរឿងស៊យ ត្រូវរថយន្តដឹកដីបុក រថយន្តLuxus570របស់លោកបណ្តាលឱ្យឆែប និងបែកចង្កៀងម្ខាង

រថយន្តតារាកំប្លែង នាយពាក់មី បានជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីបុកកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ខណៈលោកកំពុងបើកបរលើផ្លូវវិមានឈ្នះ ឈ្នះ ទំនប់កប់ស្រូវ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ឧទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យនាយពាក់មី រងរបួសគ្រោះថ្នាក់អ្វីទេ តែរថយន្តស៊េរីទំនើបរបស់លោកម៉ាក Luxus570 ពាក់ស្លាកលេខពិសេស កម្ពុជា PEKMI 007 ឆែបថ្ពាល់ និងបែកចង្កៀងម្ខាង។

ទោះជាយ៉ាងណា ក្រោយពីកើតហេតុ ភាគីទាំងពីរបានដោះស្រាយ និងចរចាគ្នា ដោយភាគីខាងឡានដឹកដីបានសងលោកពាក់មីចំនួន ៤០០ដុល្លារដើម្បីបញ្ចប់រឿង៕

ដោយ៖ ចំណាន

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២