ទឹកជំនន់បានវាយប្រហារជំរុំជនភៀសខ្លួនពីសង្គ្រាមក្នុងប្រទេសមីយ៉ាន់ម៉ា បង្ខំឱ្យជនរងគ្រោះពីសង្គ្រាមជាង2500នាក់ ផ្លាស់ប្តូរទីលំនៅទៅរកកន្លែងមានសុវត្ថិភាព

ក្រុមជួយសង្គ្រោះបានរាយការណ៍ថា មនុស្សជាង 2,500 នាក់ ដែលបានផ្លាស់ទីលំនៅពីការប្រយុទ្ធគ្នា ទៅនៅតាមព្រំដែនរវាងរដ្ឋ Kayah (Karenni) និងរដ្ឋ Shan ភាគខាងត្បូងបានភៀសខ្លួនចេញពីជំរុំរបស់ពួកគេ បន្ទាប់ពីទឹកជំនន់បានហក់ឡើងដល់កម្ពស់មួយម៉ែត្រ (3 ហ្វីត) ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។

ផ្នែកខ្លះនៃទីប្រជុំជន Loikaw, Demoso និង Hpruso របស់ Kayah និង Pekon ក្នុងរដ្ឋ Shan នៅតែជន់លិចបន្ទាប់ពីព្យុះទីហ្វុង Yagi បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅពាក់កណ្តាលខែកញ្ញានេះ។ កម្រិតទឹកនៅក្នុងព្រែកដែលហូរចេញពីបឹង Inle ដែលកំពុងឡើងនៅភាគខាងត្បូងរដ្ឋ Shan បាននិងកំពុងកើនឡើងចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ។

សមាជិក​ក្រុម​ជួយ​សង្គ្រោះ​ម្នាក់​​បាន​និយាយ​ថា​៖ «​ទឹក​នៅ​ព្រែក​បេលូ និង​ហ៊ូ​កំពុង​ឡើងខ្លាំង​រួម​ជាមួយ​បឹង​ Inle ហើយ​ឥឡូវ​នេះ​បាន​ហក់​ចូល​ជំរំ IDP»។ លោកបាននិយាយថា ជនរងគ្រោះដោយទឹកជំនន់ជាង 1,500 នាក់នៅ Mobye ដែលជាភូមិមួយក្នុងទីប្រជុំជន Pekon បានភៀសខ្លួនចេញពីជំរុំរបស់ពួកគេទៅកាន់តំបន់ភ្នំ ដែលឥឡូវនេះពួកគេប្រឈមមុខនឹងការគំរាមកំហែងពីគ្រាប់មីន និងកងទ័ពរដ្ឋាភិបាល។

ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមតស៊ូ Karenni បានវាយលុក Pekon និងរដ្ឋ Kayah ដែលនៅជិតខាងត្រឹមតែប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈឆ្នាំ 2021 ដោយបង្ខំឱ្យអ្នកស្រុកភៀសខ្លួន។ យោងតាមក្រុមប្រឹក្សាប្រតិបត្តិបណ្តោះអាសន្នរដ្ឋ Karenni (IEC) ដែលជារដ្ឋាភិបាលស៊ីវិលបណ្តោះអាសន្ន បានឱ្យដឹងថា ប្រហែល 350,000 នៃអ្នកស្រុក 420,000 នៃរដ្ឋ Kayah និង Pekon ឥឡូវនេះគឺជា IDPs ។

មន្ត្រី Karenni IEC បាននិយាយថា “រហូតមកដល់ពេលនេះ យើងបានជួយផ្លាស់ទីមនុស្សជាង 1,000 នាក់ ប៉ុន្តែតួលេខនេះអាចកើនឡើងនៅពេលដែលជំរុំផ្សេងទៀតត្រូវបានគំរាមកំហែងដោយការកើនឡើងកម្រិតទឹកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ។

IEC បានបញ្ជាក់កាលពីថ្ងៃទី 15 ខែកញ្ញាថា ជនភៀសខ្លួនចំនួន 2,600 នាក់បានរងគ្រោះដោយទឹកជំនន់នៅជំរុំចំនួន 3 ក្នុងទីក្រុង Pekon ដែលគ្រោះធម្មជាតិនេះបានសម្លាប់អ្នកស្រុកយ៉ាងហោចចំនួន៣នាក់។ ទន្ទឹមនឹងនេះ មនុស្សរាប់ម៉ឺននាក់ត្រូវបានចេញពីផ្ទះរបស់ពួកគេទៅរកទីទួលមានសុវត្ថិភាព នៅក្នុងទីប្រជុំជនជិតខាងដូចជា Loikaw, Demoso, Shartaw, Hpasaung និង Hpruso។នេះបើយោងតាម The Irrawaddy ចេញផ្សាយនៅថ្ងៃនេះ៕

  

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២