សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អនុញ្ញាតឲ្យប្រកួតប្រដាល់កីឡាគុនខ្មែរឡើងវិញគ្រប់ទូរទស្សន៍

(ភ្នំពេញ) ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ អនុញ្ញាតឲ្យប្រកួតប្រដាល់កីឡាគុនខ្មែរ​ឡើងវិញ​គ្រប់ទូរទស្សន៍ ប៉ុន្តែមិនមិនអនុញ្ញាតឲ្យទស្សនិជន ចូលទស្សនាដោយផ្ទាល់ឡើយ គឺមានតែគណៈកម្មការ កីឡាករ និងអ្នកចាំបាច់ប៉ុណ្ណោះ។

តាមសេចក្ដីជូនដំណឹងរបស់ សហព័ន្ធប្រដាល់គុនខ្មែរ ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានឲ្យដឹងថា សហព័ន្ធអនុញ្ញាតឲ្យគ្រប់បណ្ដារស្ថានីយរៀបចំការប្រកួតឡើងវិញ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតេជោ ហ៊ុន សែន ដែលបានលើកឡើងនៅថ្ងៃនេះ។ សេចក្តីប្រកាសដដែលបានឲ្យដឹងថា ការប្រកួតគឺដំណើរធម្មតា ប៉ុន្តែមិនមិនអនុញ្ញាតឲ្យទស្សនិជន ចូលទស្សនាដោយផ្ទាល់ឡើយ គឺមានតែគណៈកម្មការ កីឡាករ និងអ្នកចាំបាច់ប៉ុណ្ណោះ។

សូមជម្រាបដែរថា នៅថ្ងៃទី៧ ខែមេសានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  បានថ្លែងនៅក្នុង​សន្និសីទ្ធបានប្រកាសជាសាធារណៈថា ឲ្យរៀបចំការប្រកួតឡើងវិញ ដើម្បីបំរើអារម្មណ៍ដល់ពលរដ្ឋដែលសម្រាកនៅផ្ទះ  និងកុំឲ្យប្រទេសមានភាពស្ងប់ស្ងាត់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២