នៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺជាទីជម្រករបស់សត្វប្រចៀវដែលស៊ីផ្លែមៀនឈ្មោះថា ប្រចៀវកញ្ជ្រោងហោះ Lyle។ សត្វទាំងនេះត្រូវបានរកឃើញនៅទូទាំងប្រទេសកម្ពុជា ហើយយើងអាចឃើញពួកវារស់នៅម្តុំវត្តភ្នំក្នុងរាជធានីភ្នំពេញ រហូតដល់សួនច្បារឯករាជ្យដ៏ស្រស់បំព្រងនៃខេត្តសៀមរាប។


អ្វីដែលយើងត្រូវដឹងអំពីសត្វប្រចៀវ គឺវាស៊ីផ្លែឈើ ហើយពួកវាក៏ជាភ្នាក់ងារយ៉ាងសំខាន់ក្នុងការរោយលំអងដ៏សំខាន់ នៅពេលដែលពួកវាផ្លាស់ទីពីដើមឈើមួយទៅដើមឈើមួយដើម្បីស្វែងរកអាហារផ្អែមសម្រាប់បរិភោគ។ ពួកវាបានសាយភាយលំអងដែលរុក្ខជាតិត្រូវការបន្តពូជ ដែលជាការរក្សាប្រព័ន្ធអេកូឡូស៊ីរបស់យើងឱ្យមានសុខភាពល្អសម្រាប់មនុស្សគ្រប់គ្នា៕

ប្រភព៖ WWF-Cambodia