ការលក់សព្វាវុធរបស់កូរ៉េខាងជើងទៅឱ្យរុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានដល់ទៅ ៥,៥ពាន់លានដុល្លារ

កូរ៉េ​ខាងជើង​បច្ចុប្បន្ន​កំពុង​ផ្តល់​អាវុធ​ដល់​រុស្ស៊ី​ដែល​មាន​តម្លៃ​ដល់​ទៅ​៥,៥​ពាន់​លាន​ដុល្លារ។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​មូលនិធិ Friedrich Naumann ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ២០២៤។ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែននោះមក ទីក្រុងព្យុងយ៉ាងបានបង្កើនការផ្គត់ផ្គង់អាវុធរបស់ខ្លួនយ៉ាងសំខាន់ដល់សម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួនគឺទីក្រុងមូស្គូ ដែលជំរុញឱ្យមានការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

រដូវស្លឹកឈើជ្រុះនេះ កូរ៉េខាងជើងក៏បានបញ្ជូនទាហានទៅចូលរួមក្នុងសង្គ្រាមជាមួយភាគីរុស្ស៊ី ដូចដែលបានបញ្ជាក់ដោយចារកម្មយោធាអ៊ុយក្រែន។ ដោយសារតែកូរ៉េខាងជើង និងរុស្ស៊ីមិនផ្សព្វផ្សាយស្ថិតិផ្លូវការស្តីពីពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសនេះ មានភាពមិនច្បាស់លាស់។ ប៉ុន្តែសូម្បីតែការប៉ាន់ប្រមាណអប្បបរមានៃការនាំចេញគឺលើសពី 1.7 ពាន់លានដុល្លារ។ ប្រាក់ចំណូលរបស់ប្រទេសកូរ៉េខាងជើងអាចកើនឡើង “រាប់រយលានដុល្លារ” ដោយសារទីក្រុងព្យុងយ៉ាងនឹងទទួលបានប្រាក់សម្រាប់ការបញ្ជូនទាហាន។ ទន្ទឹមនឹងនេះ ការដាក់ពង្រាយទាហានកូរ៉េខាងជើងជាង 20,000 នាក់ ហាក់ដូចជា មិនទំនង ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃរបបកូរ៉េខាងជើង។

Olena Guseinova អ្នកសរសេររបាយការណ៍នៃការសិក្សាស្រាវជ្រាវនេះបាននិយាយថា ប្រទេសរុស្ស៊ីកំពុងងាកទៅរកកូរ៉េខាងជើងជាចម្បង ដោយសារតែតម្រូវការដ៏ធំសម្រាប់គ្រាប់រំសេវ។ រុស្ស៊ីកំពុងប្រើប្រាស់ទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងជើង  និងការផ្ទេរសក្តានុពលនៃបច្ចេកវិទ្យាយោធា – ជាឧបករណ៍ដើម្បីសាកល្បងការរួបរួមនៃសម្ព័ន្ធមិត្តលោកខាងលិច ជាពិសេសនៅក្នុងតំបន់អាស៊ីបូព៌ា។នេះបើយោងតាម The Kyiv Independent ៕

  

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២