សារព័ត៌មាន Fox News បានចុះផ្សាយថា អ៊ីស្រាអែលបានបំផ្លាញប្រព័ន្ធការពារមីស៊ីល S-300 ផលិតដោយរុស្ស៊ីចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់ នៅអំឡុងពេលវាយប្រហារសងសឹកកាលពីសប្តាហ៍មុនប្រឆាំងនឹងរដ្ឋអ៊ីស្លាមមួយនេះ។ អ៊ីស្រាអែលបានធ្វើការវាយប្រហារផ្លូវអាកាសជាយុទ្ធសាស្ត្រកាលពីព្រឹកថ្ងៃសៅរ៍ទី 26 ខែតុលា ដោយបង្ហាញពីការកើនឡើងយ៉ាងខ្លាំងក្នុងជម្លោះរវាងប្រទេសទាំងពីរ។ ការវាយប្រហារបានកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាដ៏សំខាន់ ដោយបានផ្តល់នូវការវាយលុក និងយុទ្ធសាស្ត្រ ចំពោះសមត្ថភាពរបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់លើអ៊ីស្រាអែលកាលពីប៉ុន្មានសប្តាហ៍មុន។


នៅដើមឆ្នាំនេះ អ៊ីរ៉ង់មានតែប្រព័ន្ធមីស៊ីល S300 ចំនួន៤គ្រាប់ប៉ុណ្ណោះ។ កាលពីខែមេសា អ៊ីស្រាអែលបានបំផ្លាញប្រព័ន្ធមីស៊ីលមួយជាការឆ្លើយតបនឹងការវាយប្រហារមីស៊ីលបាលីស្ទីកលើកដំបូងរបស់អ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ការវាយប្រហារតាមអាកាសបានបំផ្លាញប្រព័ន្ធមីស៊ីល S-300 ចំនួនបី របស់អ៊ីរ៉ង។ភាគច្រើននៃប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានបំផ្លាញ។ នេះបើតាមមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបានប្រាប់ Fox News ។
នៅក្នុងប្រតិបត្តិការសងសឹក យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានបំផ្លាញប្រព័ន្ធរ៉ាដាជាច្រើន ដែលចាំបាច់សម្រាប់ដឹកនាំមីស៊ីលផ្លោងដូចគ្នាដែលត្រូវបានបាញ់មកលើអ៊ីស្រាអែលក្នុងខែមេសា និងថ្ងៃទី 1 ខែតុលា នៅពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងចំនួន 181 គ្រាប់ទៅកាន់អ៊ីស្រាអែល។ ក្រសួងការពារជាតិអ៊ីស្រាងែលបាននិយាយថា កាំជ្រួចជាច្រើនត្រូវបានបំផ្លាញមុនពេលទៅដល់គោលដៅរបស់ពួកគេ ហើយខ្លះទៀតបានបង្កការខូចខាតតិចតួចប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ វាសនា