ឆ្នាំ២០២០ រោងចក្រ ៦ បានបិទទ្វារដោយសារវីរុស COVID-19 ខណៈរោងចក្រថ្មី ៧៧ បើកដំណើរការ

(ភ្នំពេញ)៖ មានរោងចក្រចំនួន៦ បានបិទទ្វារដោយសារកូវីដ១៩ (COVID-19) មានកម្លាំងពលកម្មជាង ៦,០០០នាក់ មានរោងចក្រចំនួន ៧៧ បើកដំណើរការថ្មី បង្កើតឱ្យមានកម្លាំងពលកម្មថ្មី មានរហូតដល់ជាង ២៧,៩០៩នាក់ គិតត្រឹមឆ្នាំ២០២០នេះ ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ។

ឯកឧត្តម ហេង សុខគង់ បានលើកឡើងថា យើងឃើញថា រហូតមកដល់ត្រីមាស ឆ្នាំ២០២០នេះ មានរោងចក្របង្កើតថ្មី មានចំនួនរហូតដល់ ៧៧រោងចក្រ ហើយនៅក្នុងចំណោមរោងចក្រទាំងនោះ មានរោងចក្រចំនួន ៧៤ ត្រូវចេញប្រកាសដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយរោងចក្រចំនួន ១ ចេញប្រកាសដោយសាលារាជធានីភ្នំពេញ ព្រមទាំងមានរោងចក្រដែលបានបិទទ្វារ នឹងបានបើកដំណើរ ការឡើងវិញ ចំនួន៣រោង ផងដែរ។

បើតាមឯកឧត្តម ហេង សុខគង់ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ តម្លៃសរុបបរិមាណផលិតផល មានចំនួនប្រមាណ ១៤,៨៧៥លានដុល្លារ កើនឡើងក្នុងរង្វង់ ១៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះតម្លៃបរិមាណផលិតផល នាំចេញមានប្រមាណ ១១,១៨៥លានដុល្លារ កើនឡើងប្រមាណ ១៤ភាគរយ និងតម្លៃសរុបបរិមាណផលិតផលលក់ ក្នុងស្រុកមានប្រមាណ ៣,៦៩០លានដុល្លារ កើនឡើងប្រមាណ ១១ភាគរយ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២