ភ្នំពេញ៖ ក្រុមយុវជន អាយអេសអាយ ដង្កោសែនជ័យ បានយកឈ្នះ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ ឆ្នាំរបស់វិសាខាដោយការទាត់ប៉េណាល់ទី កាត់សេចក្តី ៣-៤ បន្ទាប់ពីប្រកួតស្មើ ៤-៤ ក្នុង ការប្រកួកត ១២០ នាទី នាថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្រុមយុវជនអាយអេសអាយដង្កោសែនជ័យ ដែលដឹកនាំដោយលោក ទុំ សារ៉ាយ អតីត ខ្សែបម្រើប្រយុទ្ធជម្រើសជាតិដ៏ឆ្នើមមួយរូប បានគ្រងជើងឯកលីគយុវជនអាយុ ១៩ ឆ្នាំ (Cambodian U19 Youth League) ពិតជាធ្វើបានល្អមែនទែនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងយុវជនវិសាខា និង ដង្កោសែនជ័យនេះពិតជាជក់ចិត្តខ្លាំងមែនទែន ដោយបានស៊ុតគ្រាប់បាល់បញ្ចូលទីគ្នាទៅវិញ ទៅមក នាំមុខគ្នាម្តងម្នាក់ ហើយនៅចុងម៉ោងស្ទើរតែបញ្ចប់ការប្រកួតទៅហើយ ក្រុមយុវជនដង្កោសែនជ័យនាំមុខលទ្ធផល ៤-៣ ប៉ុន្តែនៅសល់តែ២នាទីចុងក្រោយវិសាខាតាម ស្មើ ៤-៤ ដែលធ្វើឲ្យមានការទាត់បាល់ប៉េណាល់ទី ដើម្បីកាត់សេចក្តីទើបរកឃើញអ្នកឈ្នះ ចាញ់ ជាលទ្ធផលជ័យជម្នះបានទៅលើក្រុមយុវជនដង្កោសែនជ័យដោយការទាត់បាល់ប៉េណាល់ទី៕
ដោយ៖ វិកគី