រុស្សីកំពុងរៀបចំកម្លាំងទ័ពប្រមាណជា50,000 នាក់ ក្នុងនោះក៏មានទ័ពកូរ៉េខាងជើងផងដែរ ដើម្បីត្រៀមបើកការវាយលុកយកតំបន់ Kursk របស់ខ្លួនពីដៃរបស់អ៊ុយក្រែនមកវិញ

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ប្រទេសរុស្ស៊ីបាន និងកំពុងប្រមូលផ្តុំកងកម្លាំងប្រមាណជាង៥០,០០០នាក់ដើម្បីត្រៀមធ្វើការវាយលុកដណ្តើមយកតំបន់ Kursk Oblastរបស់ខ្លួន ដែលអ៊ុយក្រែនចូលទៅកាន់កាប់នោះមកវិញ។ស្ថានការណ៍បានផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី 11 ខែវិច្ឆិកានេះថា ទាហានអ៊ុយក្រែនកំពុងរារាំងទាហានជិត 50,000 នាក់នៅក្នុងតំបន់ Kursk Oblast របស់រុស្ស៊ី។ ក្នុងនោះ ក៏មានទាហានមកពីកូរ៉េខាងជើងជាង10,000នាក់ផងដែរចូលរួមជាមួយកងកម្លាំងរុស្ស៊ី ដែលទំនងជានឹងព្យាយាមបើកការវាយលុកដ៏ធំមួយពីភាគខាងជើងប្រទេស និងការរុញច្រានកងទ័ពអ៊ុយក្រែន។

អគ្គមេបញ្ជាការនៃប្រទេសអ៊ុយក្រែន លោក Oleksandr Syrskyi បានរាយការណ៍កាលពីដើមខែតុលាថា ប្រទេសរុស្ស៊ីបានផ្ទេរទាហានប្រហែល 50,000 នាក់ពីជួរមុខទៅកាន់តំបន់ Kursk ។ នៅដើមខែវិច្ឆិកា មន្ត្រីអ៊ុយក្រែនដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times (NYT)ថា ការវាយប្រហារដែលពាក់ព័ន្ធនឹងទាហានទាំងនេះនឹងកើតឡើង”ក្នុងពេលឆាប់ៗនេះ” ។កងកម្លាំងរុស្សីនៅតំបន់ Kursk មានកងពលតូចសមុទ្រ រួមទាំងកងពលតូចថ្មើរជើងឆ្មាំទី 155 នៃកងនាវាចរប៉ាស៊ីហ្វិក និងកងពលតូចថ្មើរជើងឆ្មាំទី 810 នៃកងនាវាចរសមុទ្រខ្មៅ កងពលទ័ពអាកាស កងវរសេនាតូចកងវរសេនាតូចពិសេស និងកងវរសេនាតូចវាយប្រហារមួយចំនួន។ នេះបើយោងតាមលោក Vadym Mysnyk អ្នកនាំពាក្យរបស់អ៊ុយក្រែន ក្រុមយុទ្ធសាស្ត្រប្រតិបត្តិការ Siversk ។

អ្នកជំនាញខាងយុទ្ធសាស្ត្ររបស់អ៊ុយក្រែនបានកត់សម្គាល់ថា ប្រទេសរុស្ស៊ីក៏បានដាក់ពង្រាយកងទ័ពពីស្រុក Leningrad Military District ដែលឈរជើងនៅជិតទីក្រុង St. Petersburg ហើយថែមទាំងបានបង្កើតកងពលថ្មើរជើងមួយចំនួនពីបុគ្គលិកយោធាដែលធ្លាប់បានរក្សាអាកាសយានដ្ឋានរុស្ស៊ីពីមុនមក។នេះបើយោងតាម The Kyiv Independent ៕

  

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២