រុស្សីបើកការវាយប្រហារដោយមីស៊ីលទៅលើទីក្រុង Sumyរបស់អ៊ុយក្រែន ដោយបានសម្លាប់​មនុស្សចំនួន​១១​នាក់ និង​របួស​៦៨​នាក់ កាលពីយប់ម៉ិញ

រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ជាច្រើន​គ្រាប់​លើ​ទីក្រុង Sumy ពេញមួយ​យប់​នៅ​ថ្ងៃ​ទី ១៧ ខែ​វិច្ឆិកានេះ។ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា កាំជ្រួចផ្លោងរបស់រុស្ស៊ីបានវាយប្រហារអគារលំនៅដ្ឋានមួយក្នុងទីក្រុង Sumy នៅម៉ោងប្រហែល 9 និង30 យប់ ម៉ោងក្នុងស្រុក ដោយបានសម្លាប់មនុស្សចំនួន ១១ នាក់ និងរបួស ៦៨ នាក់ផ្សេងទៀត។ អាជ្ញាធរ​បាន​និយាយ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​មាន​ក្មេង​ប្រុស​អាយុ ៩ ឆ្នាំ​ម្នាក់ និង​ក្មេង​ស្រី​អាយុ ១៤ ឆ្នាំ​ម្នាក់ និង​ក្មេង ១០ នាក់​ផ្សេង​ទៀត​រង​របួស។


ក្រោយមកនៅពេលល្ងាច កាំជ្រួចរុស្ស៊ីលើកទីពីរបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅវេលាម៉ោងប្រហែល 12 និង 30 នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃទី 18 ខែវិច្ឆិកានេះ ដែលធ្វើឱ្យផ្នែកខ្លះនៃទីក្រុងគ្មានថាមពលប្រើប្រាស់។ មិន​ទាន់​មាន​ព័ត៌មាន​ណា​មួយ​អាច​បញ្ជាក់បាន​ភ្លាមៗ​អំពី​ការ​ខូច​ខាត​ឬ​របួស​ដែល​កើត​ចេញ​ពី​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​លើក​ទី​ពីររបស់រុស្សី​នោះ​ទេ។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានថ្កោលទោសការវាយប្រហារដំបូងលើ Telegram “ការ​វាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​លើ​អគារ​ប្រាំបួន​ជាន់​នៅ​ក្រុង​ស៊ូមី។ យើងដឹងពីអ្នកស្លាប់ និងរបួស រួមទាំងកុមារផងដែរ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងមិត្តភក្តិ។ ឧក្រិដ្ឋជន​ត្រូវ​តែ​ទទួល​ទោស​ចំពោះ​ការ​សម្លាប់​មនុស្ស​ស្លូតត្រង់»។

អភិបាលក្រុងស្តីទី លោក Artem Kobzar បាននិយាយថា គ្រាប់រ៉ុក្កែតក៏បានវាយប្រហារលើទីធ្លានៃអគារនេះ បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ សេវាសង្គ្រោះបន្ទាន់កំពុងបន្តជួយជនរងគ្រោះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ពីផលប៉ះពាល់ជាបន្តបន្ទាប់នៃការវាយប្រហារ។ ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងតំបន់ Sumy បានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែខ្លាំងឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ចំពេលមានការភ័យខ្លាចថា រុស្ស៊ីអាចនឹងចាប់ផ្តើមការវាយប្រហារថ្មីលើតំបន់ Sumy ក្នុងប៉ុន្មានខែខាងមុខនេះ។

ការបាញ់ផ្លោងគឺបានកើតឡើងប្រចាំថ្ងៃសម្រាប់សហគមន៍នៅជិតព្រំដែនភាគឦសាននៃប្រទេសអ៊ុយក្រែនជាមួយប្រទេសរុស្ស៊ី ដោយអ្នកស្រុកនៅតំបន់ព្រំដែន ដែលងាយរងគ្រោះនៃតំបន់នេះជួបប្រទះការវាយប្រហារជាច្រើនដងក្នុងមួយថ្ងៃៗ។ ការវាយប្រហារលើ Sumy ធ្វើឡើងបន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេសកាលពីយប់មុន ដែលបណ្តាលឱ្យជនស៊ីវិលយ៉ាងហោចណាស់ 7 នាក់ស្លាប់ និង 19 នាក់ផ្សេងទៀតបានរងរបួសនៅទូទាំងតំបន់ជាច្រើន៕

ប្រភព៖ The Kyiv Independent

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២