ឧត្តមសេនីយ៍​អ៊ីរ៉ង់ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នាមួយ​រវាងកងកម្លាំងរបស់​របប​លោក Assad និង​កងកម្លាំង​ប្រឆាំង

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បាននិយាយថា មេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ នៅក្នុងការវាយប្រហារមួយធ្វើឡើងដោយកងកម្លាំងប្រឆាំងស៊ីរីនៅភាគខាងលិចទីក្រុងអាឡិបប៉ូ។

យោងតាមទីភ្នាក់ងារដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ IRGC ឧត្តមសេនីយ៍ Kioumars Pourhashemi ដែលជា “ទីប្រឹក្សាយោធាជាន់ខ្ពស់អ៊ីរ៉ង់” ត្រូវបានសម្លាប់។ សេចក្តីរាយការណ៍​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះទេ។ ប្រភពបាននិយាយថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងរបបរបស់លោក Bashar al-Assad និងក្រុមប្រឆាំង Hay’et Tahrir al-Sham (HTS) បានបន្តនៅក្នុងខេត្ត Aleppo និង Idlib របស់ប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ ដោយ HTS បានទាមទារគ្រប់គ្រងភូមិជាច្រើនចំនួន34 ភូមិ និងបន្តការពង្រីកការគ្រប់គ្រងរបស់ខ្លួនជាបន្តបន្ទាប់ទៀត។ ការ​ប្រយុទ្ធ​គ្នា​បាន​ផ្ទុះ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ នៅ​ទី​ជនបទ​ភាគ​ពាយ័ព្យ​ក្រុង​អាឡិបប៉ូនៃប្រទេសស៊ីរី៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២