នៅថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2024នេះ សារព័ត៌មាន Kokang News ដែលជាបណ្តាញព័ត៌មានរបស់កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) បានរាយការណ៍ថា មនុស្សចំនួន 7 នាក់ត្រូវបានកាត់ទោសប្រហារជីវិត នៅឯកន្លែងកាត់ទោសជាសាធារណៈមួយ ដោយ MNDAA នៅទីក្រុង Laukkai កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ពីបទចាប់ជំរិត ជំរិតទារប្រាក់ និងឃាតកម្ម។



ហើយជនជាប់ចោទ៦នាក់ត្រូវបានកាត់ទោសប្រហារជីវិតភ្លាមៗបន្ទាប់ពីកាត់ទោសជាសាធារណៈ នៅចំពោះមុខហ្វូងមនុស្សយ៉ាងច្រើនកុះករ ដែលមកចោមរោមមើលការកាត់ក្តីនេះ។ ហើយជាមួយគ្នានោះដែរ មានជនសង្ស័យចំនួន៧នាក់ផ្សេងទៀត ដែលត្រូវបានកាត់ទោសពីបទរំលោភផ្លូវភេទលើកុមារ និងប៉ុនប៉ងប្លន់ ក៏ត្រូវបានដង្ហែតាមដងផ្លូវសាធារណៈផងដែរ៕
















ប្រែសម្រួលដោយ៖ វាសនា