គយ សម្រេចដកបម្រាមបណ្ណោះអាសន្នលើការនាំចេញមុខទំនិញម៉ាស់គ្រប់ប្រភេទ​

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដកបម្រាមបណ្ណោះអាសន្ននៃការតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាលលើការនាំចេញមុខទំនិញម៉ាស់គ្រប់ប្រភេទ។ នេះបើយោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។

ក្នុងលិខិតបានបញ្ជាក់ថា ការបានសម្រេចដកបម្រាមនេះ ក្រោយពេលដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាមើលឃើញថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលអាចគ្រប់គ្រង និងធានាបាននូវស្តុកបម្រុងគ្រប់គ្រាន់នូវមុខទំនិញម៉ាស ដែលបម្រើដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២