ផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើការផ្សាយផ្ទាល់ សន្និសីទសារព័ត៌មាន ស្តីពីការព្យួរអតីតមន្រ្តី ស.ប.ក នៅម៉ោង៤ល្ងាចនេះ

(ភ្នំពេញ) ៖ ផេកសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងធ្វើការផ្សាយផ្ទាល់ សន្និសីទសារព័ត៌មាន ស្តីពីការព្យួរអតីតមន្រ្តី ស.ប.ក នៅម៉ោង៤ល្ងាចនេ ការៀបចំសន្និសីទ្ធកាសែតបន្ទាន់នេះ គឺធ្វើឡើងបន្ទាប់ពីសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានសម្រេច​ព្យួរ​មន្ត្រី​សហព័ន្ធ​ចំនួន​៤​រូប​រួមមាន​លោក ម៉ៃ តុលា​, លោក ឆាំង ពិសិដ្ឋ​, លោក ទុយ វិច្ឆិកា និង​លោក គល់ សុភា​រម្យ មិន​ឲ្យ​ប៉ះពាល់​ជាមួយ​សកម្មភាព​កីឡា​មួយជីវិត​។ ចំណែក​សំណុំរឿង​របស់លោក ម៉ៃ តុលា ត្រូវបាន​បញ្ជូនទៅ​តុលាការ​។

​ សេចក្តីជូនដំណឹង​ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃទី​៦ ខែឧសភា នេះ FFC មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​នៃ​ការព្យួរ​នេះ គ្រាន់​អះអាងថា ពួកគាត់​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ផ្ទុយ​ពី​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ​៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២