រន្ធត់ខ្លាំង! ធ្លាក់យន្តហោះនៅកាហ្សាក់ស្ថានកាលពីម្សិលម៉ិញ បណ្តាលឱ្យមនុស្សចំនួន ៣៨នាក់បានស្លាប់ និងរបួសធ្ងន់ ស្រាលចំនួន២៩នាក់

ក្រុមមន្ត្រីបាននិយាយថា យន្តហោះដឹកអ្នកដំណើរ Azerbaijan Airlines បានធ្លាក់កាលពីថ្ងៃពុធម្សិលម៉ិញនេះ នៅភាគខាងលិចប្រទេសកាហ្សាក់ស្ថាន ដោយបានសម្លាប់មនុស្សចំនួន 38នាក់ក្នុងចំណោមមនុស្ស 67នាក់ជិះនៅលើយន្តហោះ។យន្តហោះ Embraer 190 ដែលត្រូវបានគេសន្មត់ថា បានហោះហើរនៅភាគពាយព្យពីរដ្ឋធានី Baku របស់ Azerbaijani ទៅកាន់ទីក្រុង Grozny ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ប៉ុន្តែបានហោះហើរឆ្លងកាត់សមុទ្រ Caspian ហើយបានធ្លាក់នៅជិតទីក្រុង Aktau ក្នុងប្រទេសកាហ្សាក់ស្ថាន។

ដំណើររបស់យន្តហោះនៅលើគេហទំព័រ Flight Radar បានបង្ហាញថាវាហោះហើរឆ្ងាយពីផ្លូវធម្មតារបស់វា ហើយបន្ទាប់មកបានហោះជុំវិញតំបន់ដែលវាបានធ្លាក់ជាយថាហេតុនៅជិត Aktau ដែលជាមជ្ឈមណ្ឌលប្រេង និងឧស្ម័ននៅច្រាំងខាងកើតនៃសមុទ្រកាសព្យែន។ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan បានរាយការណ៍ថា មនុស្សចំនួន 67 នាក់នៅលើយន្តហោះក្នុងនោះអ្នកបើកបរយន្តហោះចំនួន 5នាក់ ។

ក្រសួងដឹកជញ្ជូនកាហ្សាក់ស្ថានបាននិយាយថា យន្តហោះនេះដឹកជនជាតិអាហ្សែបៃហ្សង់ចំនួន៣៧នាក់,កាហ្សាក់ស្ថាន ៦នាក់,កៀហ្ស៊ីស៊ីស្ថាន ៣ នាក់ និង ១៦នាក់មកពីរុស្ស៊ី។ ក្រសួងដឹកជញ្ជូនកាហ្សាក់ស្ថានបាននិយាយនៅលើ Telegram ថា “យន្តហោះដែលកំពុងដំណើរការផ្លូវ Baku-Grozny បានធ្លាក់នៅជិតទីក្រុង Aktau ។ វាជារបស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan” ។ ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសនេះ បាននិយាយថា យន្តហោះបានចុះចតជាបន្ទាន់ ប្រហែល 3 គីឡូម៉ែត្រ ពី Aktau ។ ក្រសួង​ស្ថានការណ៍​គ្រាអាសន្ន​កាហ្សាក់ស្ថាន​បាន​និយាយ​ថា បុគ្គលិក​របស់​ខ្លួន​បាន​ពន្លត់​ភ្លើង​ដែល​បាន​ឆាបឆេះ​ពេល​យន្តហោះ​ធ្លាក់។បុគ្គលិកសង្គ្រោះបន្ទាន់ចំនួន 150 នាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។

មន្ត្រីជំនាញរបស់ប្រទេសនេះកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកមូលហេតុដែលនាំឱ្យធ្លាក់យន្តហោះ ដែលបណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់៣៨នាក់កាលពីម្សិលម៉ិញនេះ៕

ប្រភព៖ A News

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២