តោះមកដឹងពីតម្លៃនៃការប្រឡងយកបណ្ណបើកបរទាំងអស់គ្នា!!!

តម្លៃប្រឡងយកបណ្ណបើកបរ៖
– “ក” តម្លៃ ៣០.០០០៛
– “ខ” តម្លៃ ៩០.០០០៛
– “គ” តម្លៃ ៩៥.០០០៛
– “ឃ” តម្លៃ ៩៥.០០០៛
– “ង” តម្លៃ ១០០.០០០៛

::: ឯកសារសម្រាប់ការប្រឡងយកបណ្ណបើកបរ៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់ ករណីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់ ករណីនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក)
៤. ករណីប្រឡងប្រភេទ គ ឃ និង ង ត្រូវមានលិខិតបញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ។

::: ទីតាំងប្រឡងយកបណ្ណបើកបរ៖
– ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)
– មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត

::: ពេលវេលាផ្តល់សេវា៖
– ថ្ងៃចន្ទ ដល់ សៅរ៍
– ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច

::: មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ 015 92 90 90 | 085 92 90 90 | 067 92 90 90
ប្រភព ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២