ម្សិលម៉ិញ រុស្សីបើកការវាយប្រហារតាមអាកាសលើទីតាំងឧស្សាហកម្ម Zaporizhzhia របស់អ៊ុយក្រែនបណ្តាលឱ្យស្លាប់មនុស្សចំនួន ១៣ នាក់ និងរបួស ៦៣ នាក់

កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅវាយប្រហាររោងចក្រឧស្សាហកម្មមួយនៅ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី 8 ខែមករានេះ ដោយបានសម្លាប់មនុស្សចំនួន 13 នាក់ និងរងរបួសចំនួន 63 នាក់។នេះបើយោងតាមរបាយការណ៍ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន។ អភិបាលស្រុក Zaporizhzhia លោក Ivan Fedorov បាននិយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយប្រើគ្រាប់បែកដឹកនាំ KAB ។ យោងតាមអគ្គស្នងការនគរបាលជាតិ គ្រាប់បែកបានផ្ទុះឡើងក្នុងចំណោមហ្វូងមនុស្សនៅចន្លោះអគាររដ្ឋបាលនៃហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវ។

ការ​វាយ​ប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​ខូច​ខាត​អគារ​អាផាតមិន កន្លែង​ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត។ យោង​តាម​ការិយាល័យ​អគ្គ​ព្រះរាជអាជ្ញា​បាន​ឲ្យ​ដឹង​ថា ​រថភ្លើង​មួយ​គ្រឿង និង​រថយន្ត​តូច​ដែល​ដឹក​អ្នក​ដំណើរ​ក៏​ត្រូវ​បាន​រងគ្រោះ​ផង​ដែរ​។ សេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហារនេះបានសម្លាប់មនុស្ស 13 នាក់ និងរងរបួសយ៉ាងហោចណាស់ចំនួន 63 នាក់។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះពេលនេះបានបញ្ចប់ហើយ។ សេវាសង្គ្រោះបន្ទាន់របស់រដ្ឋបាននិយាយថា អគាររដ្ឋបាលចំនួន 4 និងរថយន្តចំនួន 27គ្រឿងបានរងការខូចខាត។

Zaporizhzhia មានប្រជាពលរដ្ឋរស់នៅប្រហែល 710,000 នាក់ មុនពេលការលុកលុយពេញលក្ខណៈរបស់រុស្ស៊ីនៅឆ្នាំ 2022 ដែលជារឿយៗត្រូវបានវាយប្រហារដោយកងកម្លាំងរុស្ស៊ី។ការ​វាយ​ប្រហារ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន។ អាជ្ញាធរ​ក្នុងតំបន់​បាន​រាយការណ៍​ថា ជន​ស៊ីវិល​យ៉ាង​ហោច​ណាស់​ពីរ​នាក់​បាន​ស្លាប់ ​និង​របួស ១៣ នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​មួយ​ថ្ងៃ​។

ពេញមួយយប់ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ចំនួន 64 គ្រឿង និងយន្តហោះគ្មានមនុស្សបើកជាច្រើនទៀតគ្រឿងវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមកងទ័ពអាកាសអ៊ុយក្រែន។

កងការពារដែនអាកាសរបស់អ៊ុយក្រែនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន ៤១ គ្រឿងលើតំបន់ចំនួន ៩ ។ ក្នុងចំណោមយន្តហោះគ្មានមនុស្សបើកដែលនៅសេសសល់ មានយន្តហោះគ្មានមនុស្សបើកចំនួន 22 គ្រឿងបានបាត់បង់នៅក្នុងដែនអាកាសអ៊ុយក្រែន, 3 គ្រឿងបានត្រឡប់ទៅប្រទេសរុស្ស៊ីវិញ និងមួយគ្រឿងបានហោះទៅប្រទេសបេឡារុស្ស។នេះបើយោងតាម The Kyiv Independent ៕

   

ប្រែសម្រួលដោយ៖ វាសនា

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២