រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យនាំចេញអង្ករឡើងវិញហើយ ចាប់ពីថ្ងៃទី២០ ខែឧសភាតទៅ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យនាំអង្ករចេញឡើងវិញហើយចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែឧសភានេះ។

ក្នុងសេចក្តីជូនដំណឹងបានសរសេរបញ្ជាក់ដូច្នេះថា៖ «តាមសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជា រាជរដ្ឋាភិបាលសម្រេចផ្តល់ការអនុញ្ញាតឱ្យធ្វើការនាំចេញអង្ករសជាបណ្តើរៗឡើងវិញ តាមកិច្ចសន្យាបញ្ជាទិញពីក្រៅប្រទេសដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ តទៅ»។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឱ្យផ្អាកការនាំចេញស្រូវ និងអង្ករ ស កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីទុកបំពេញតម្រូវការនៅក្នុងស្រុក ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២