ក្រោយស្ដាប់បទ «ឧត្តមភរិយា» Version ប្រុស របស់ ម៉ៅ ហាជី អ្នកគាំទ្រលាន់មាត់គ្រប់គ្នាថា… (មានវីដេអូ)

ភ្នំពេញ៖ ដូចប្រិយមិត្ត បានជ្រាបមកហើយថា​ កាលពីប៉ុន្មានថ្ងៃមុននេះ ផលិតកម្មថោន បានបង្ហោះបទថ្មីរបស់កម្លោះសង្ហា សម្លេងផ្អែមលោក ម៉ៅ ហាជី មានចំណងជើងថា «ឧត្តមភរិយា» លើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមែនទែន ព្រោះតែគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថា នេះជាបទ Version ប្រុស ដែលច្រៀងតពីបទ «ឧត្តមស្វាមី» របស់កញ្ញា មាស សុខសោភា។

កុំភ្លេច Like Facebook Page ម្នាក់មួយផង

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ ចំពោះបទថ្មីនេះ ខ្លឹមសារទាំងមូលគឺបានរៀបរាប់ពីទិដ្ឋភាពក្នុងសង្គមបច្ចុប្បន្ន ស្ដែងចេញពីការលះបង់គ្រប់យ៉ាង​របស់ភរិយា ភក្ដីភាព ភាពស្មោះត្រង់ ការយល់ចិត្ត ក្ដីអាណិតមេត្តា ជូនស្វាមី ហើយបើទោះមានការលំបាក នឿយហត់ក៏មិនត្អួញត្អែរ ធ្វើយ៉ាងណាឲ្យតែគ្រួសារមានសុភមង្គល និងពោរពេញដោយស្នាមញញឹម។


ដោយសារតែអត្តន័យប្លែក អមនឹងទឹកដមសម្លេងដ៏ក្រអួនក្រអៅបែបនេះហើយ ទើបធ្វើឲ្យមហាជន ជាពិសេសមិត្តនារីៗយើង ស្ដាប់ហើយ សម្ដែងការពេញចិត្ត លាន់មាត់សរសើរគ្រប់គ្នាថា បទនេះពិតជាពិរោះចាក់ដោតបេះដូងខ្លាំង មិនចាញ់បទ Version ស្រីនោះទេ បន្ថែមពីនេះ ម្នាក់ៗក៏បាននាំគ្នាចូល Comment បង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនទៀតផង៖

គួររម្លឹកដែរថាបទ «ឧត្តម ភរិយា» របស់លោក ម៉ៅ ហាជី គឺជាបទ Version ប្រុស ដែលច្រៀងតពីបទ «ឧត្តមស្វាមី» របស់កញ្ញា មាស សុខសោភា និងបានចេញកាលពីឆ្នាំ២០១៦ ហើយក៏ជាការនិពន្ធ តាក់តែងនិពន្ធឡើងដោយកញ្ញា ច័ន្ទ មល្លិកា និពន្ធបទភ្លេងនិង Melody ដោយលោក សុខ ដន និងសម្រួលបទភ្លេងដោយ ដា ភ្លេង៕

ចង់ជ្រាបកាន់តែច្បាស់ថាបទនេះមានអត្តន័យពិរោះខ្លាំងប៉ុណ្ណាទស្សនាវីដេអូទាំងអស់គ្នា៖

ចំណែកខាងក្រោមនេះជាវីដេអូខារ៉ាអូខេបទ ឧត្តមស្វាមីរបស់កញ្ញា​ មាស សុខសោភា៖

ដោយ៖ Jee Lin

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២