ឯកឧត្តម ខៀវ ភិរម្យ ជាទីប្រឹក្សាក្រសួងព័ត៌មាន ទទួលមរណភាព ក្នុងជន្មាយុ ៦៣ឆ្នាំ

(ភ្នំពេញ) ៖ ឯកឧត្តម ខៀវ ភិរម្យ ជាទីប្រឹក្សាក្រសួងព័ត៌មាន និងជាការីនិពន្ធ ( News Assignment & News Editor ) ប្រចាំស្ថានីយទូរទស្សន៍ PNN បានទទួលមរណភាព ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ ( គាំងបេះដូង ) កាលពីព្រឹកព្រលឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ពិធីបុណ្យសពឯកឧត្តម ខៀវ ភិរម្យ ត្រូវបានប្រារព្ធឡើងតាមប្រពៃណី នៅផ្ទះលេខ២២ ផ្លូវលេខ M-២២ ក្នុងបុរីប៉េងហួត បឹងស្នោរ គម្រោងទី៦ តាមផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែឧសភា ទើបដង្ហែសព ទៅបូជា នៅវត្តនិរោធ។

ឯកឧត្តម ខៀវ ភិរម្យ មានស្រុកកំណើតនៅជិតវត្តគោកសណ្តែក ស្រុកបាភ្នំ ខេត្តព្រៃវែង ជាអតីតគ្រូបង្រៀន មានកូន ៧នាក់។

ឯកឧត្តម ខៀវ ភិរម្យ បានចាប់អាជីព ជាអ្នកកាសែត ចាប់តាំងពីឆ្នាំ១៩៩៣។ ក្នុងរយៈពេល ២៧ឆ្នាំមកនេះ ឯកឧត្តម បានធ្វើការងារ នៅស្ថាប័នកាសែតជាច្រើន៖

១-កាសែត Cambodia Time ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៦

២-កាសែត Cambodia Today ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៩៨

៣-កាសែត Cambodia Evening News ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៩

៤-កាសែត Cambodia News Bulletin CNB ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៩៩ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០០

៥-វេបសាយ Everyday.com.kh ចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៥

៦-នៅទស្សនាវដ្តី ខ្មែរអប្សរា ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២

៧-កាសែត ភ្នំពេញ ប៉ុស្តិ៍ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១២ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥

៨-ទូរទស្សន៍ PNN៖ ជា News Editor & News Assignment ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥-ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ ភិរម្យ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងព័ត៌មាន ឋានៈស្មើ អគ្គនាយក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២