ស្ថានទូតចិនប្រចាំកម្ពុជា ​អបអរសាទររាជរដ្ឋាភិបាលកម្ពុជា​ទ​ទួ​ល​​បា​ន​សមិទ្ធ​ផល​ប្រកបដោយមោទនភាពជាខ្លាំង​ លើកិច្ចទប់ស្កាត់នឹងជំងឺ COVID-19 ​

(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែឧសភានេះ អបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលបានយកឈ្នះលើកិច្ចទប់ស្កាត់នឹងជំងឺ COVID19 និងធ្វើឲ្យអ្នកផ្ទុកជំងឺនេះធ្លាក់ដល់កម្រិតសូន្យ ពោលគឺកម្ពុជា មិនមានអ្នកផ្ទុកជំងឺកូវីដ១៩នេះទេ ហើយក៏មិនមានអ្នកឆ្លងថ្មីថែមទៀតដែរ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរសារយ៉ាងដូច្នេះថា៖ «សូមអបអរសាទរ! ស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្ថិតក្រោមការដឹកនាំដ៏ពិតប្រាកដរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កិច្ចទប់ស្កាត់នឹងជំងឺវីរុសរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានសមិទ្ធផលប្រកបដោយមោទនភាពជាខ្លាំង។ រហូតដល់ថ្ងៃទី16 ខែឧសភា អ្នកផ្ទុកជំងឺវីរុសCOVID-19បានធ្លាក់ដល់”កម្រិតសូន្យ” អត្រានៃការព្យាបាលជាសះស្បើយចំនួន100% ចំនួន35ថ្ងៃជាប់ៗគ្នាគ្មានករណីឆ្លងនោះទេ»។

ជាមួយគ្នានេះដែរ ស្ថានទូតចិនក៏សូមជូនពរប្រជាជនកម្ពុជា ដែលមានមនោសញ្ចេតនាមិត្តភាពដ៏សែនជ្រាលជ្រៅមានជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២