មិចស៊ីកូចាប់ផ្តើមបើកប្រទេសឡើងវិញទោះបីមានការភ័យខ្លាចចំពោះមេរោគឆ្លងកូវីដ១៩ក៏ដោយ

(ភ្នំពេញ) ៖ ទីក្រុងមិចស៊ីកូ៖ប្រទេសមិចស៊ីកូបានចេញសេចក្តីណែនាំកាលពីថ្ងៃចន្ទ អំពីការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាមួយការចាប់ផ្តើមប្រតិបត្តិការនៅក្នុងវិស័យរថយន្ត រ៉ែ និងសំណង់ ទោះបីជាមានការកើនឡើងចំនួនករណីឆ្លងដោយសារជំងឺរាតត្បាតកូវីដ១៩ និងក្តីបារម្ភអំពីទីតាំងការងារដែលគ្មានសុវត្ថិភាពក៏ដោយ។បើតាមការចេញផ្សាយរបស់សារព័ត៌មានChannelNewsAsia នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសកូរូណា នៅមិចស៊ីកូបានកើនឡើងដល់ ៥.៣០០ នាក់នឹងករណីឆ្លងសរុបចំនួន ៥១.៦៣៣នាក់។ រដ្ឋាភិបាលមិចស៊ីកូកំពុងប្រយុទ្ធប្រឆាំងនិងការរាតត្បាតកូវីដ១៩ ជាមួយនិងការចាប់ផ្តើមឧស្សាហកម្មសំខាន់ៗឡើងវិញដោយការប្រុងប្រយត្ន័ពីការរីករាលដាលសារជាថ្មីនៃវីរុសកូវីដ១៩នេះ។វិធានការបន្ធូរបន្ថយការរឹតត្បិតនេះកើតឡើងបន្ទាប់ពីមានសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិកក្នុងការបើករោងចក្រឡើងវិញដែលមានសារៈសំខាន់ក្នុងការផ្គត់ផ្គង់ចង្វាក់នៃអាជីវកម្មដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជាពិសេសនៅក្នុងវិស័យរថយន្តដ៏ធំ។

សូមជម្រាបថាផែនការបើកឡើងវិញរបស់មិចស៊ីកូបានធ្វើឱ្យមានការរិះគន់ពីអ្នកនយោបាយមួយចំនួនដែលព្រួយបារម្ភពីស្ថានភាពដែលកំពុងកើនឡើងនៅអាមេរិកឡាទីនធ្វើឱ្យវាមិនមានសុវត្ថិភាពក្នុងការបញ្ជូនមនុស្សឱ្យទៅធ្វើការបន្ថែមទៀតទេ។ទន្ទឹមនឹងនេះក្រុមហ៊ុន General Motors Co ដែលប្រតិបត្តិការរោងចក្រសំខាន់បំផុតមួយរបស់ខ្លួននៅទីក្រុង Silao ភាគកណ្តាលប្រទេសមិចស៊ីកូបានប្រាប់កម្មករនៅទីនោះឲ្យ ត្រៀមចូលធ្វើការវិញនៅថ្ងៃពុធសប្តាហ៍នេះ។ ក្រុមហ៊ុន GM ក៏បានប្រាប់អ្នកផ្គត់ផ្គង់មិចស៊ីកូថាក្រុមហ៊ុនរំពឹងថានឹងអនុវត្តតាមបទប្បញ្ញត្តិថ្មីនេះយ៉ាងឆាប់រហ័ស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២