បណ្តាប្រទេសអឺរ៉ុបកំពុងឈានទៅរកការបើកព្រំដែនឡើងវិញ ទោះបីកូវីដ១៩កំពុងបន្តរាតត្បាត

(អ៊ឺរ៉ុប)៖ រដ្ឋមន្ត្រីការបរទេសមកពីបណ្តាប្រទេសតំបន់អឺរ៉ុបចំនួន ១១ បានព្រមព្រៀងគ្នាលើលក្ខខណ្ឌមួយចំនួន សម្រាប់ការបើកព្រំដែន និងការបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើររបស់ប្រជាជនសហភាពអឺរ៉ុបឡើងវិញ ខណៈវិធានការប្រឆាំងកូវីដ១៩មួយចំនួនទៀត ត្រូវបានបន្ធូរបន្ថយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

កិច្ចព្រមព្រៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធើណែត ដោយមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីការបរទេសមកពីអាល្លឺម៉ង់, អូទ្រីស, ប៊ុលហ្គារី, សាយប្រឹស, ក្រូអាត, អេស្ប៉ាញ, ក្រិក, អ៉ីតាលី, ម៉ាល់តា, ព័រទុយហ្គាល់ និងស្លូវេនី។ ដោយផ្អែកលើគោលការណ៍ស្មើភាព និងគ្មានការរើសអើង បណ្តារដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំងនេះ ក៏បានឯកភាពគ្នាផងដែរថា ទោះបីជាជំងឺ កូវីដ១៩ នៅតែបន្តឆ្លងរាតត្បាតក៏ដោយ ក៏អឺរ៉ុបចាំបាច់ត្រូវរួបរួមគ្នាឆ្ពោះទៅមុខដដែល។

ទោះយ៉ាងណាបណ្តារដ្ឋមន្ត្រីការបរទេសអឺរ៉ុបទាំង ១១ប្រទេសបានបញ្ជាក់ថា ការបើកព្រំដែន និងការបន្ធូរបន្ថយរាល់ការធ្វើដំណើររបស់ប្រជាជនអឺរ៉ុបឡើងវិញ នឹងត្រូវធ្វើឡើងជាតំណាក់កាល ក្រោមកិច្ចសហការណ៍ ពីបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២