ក្រុមហ៊ុនឱសថ (Moderna) ទទួលលទ្ធផលវិជ្ជមាន ចំពោះការសាកល្បងវ៉ាក់សាំងប្រឆាំងកូវីដ១៩

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា (Moderna) ដែលជាដៃគូរបស់វិទ្យាស្ថានជាតិសុខាភិបាលអាមេរិក បានឱ្យដឹងថា លទ្ធផលបឋមនៃការធ្វើតេស្ដវ៉ាក់សាំងប្រឆាំងកូវីដ១៩ មានលទ្ធលវិជ្ជមានលើក្រុមអ្នកស្ម័គ្រចិត្ត ដែលមានការអភិវឌ្ឍអង់ទីករប្រឆាំងវីរុសកូវីដ១៩នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានTheNewYorkTimesនៅថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០។

ក្រុមហ៊ុន Moderna បានប្រកាសថាការធ្វើតេស្តលើអ្នកស្ម័គ្រចិត្តចំនួន ៨នាក់ដែលមានសុខភាពល្អនឹងបានរកឃើញថា វ៉ាក់សាំងពិសោធន៍នេះមានសុវត្ថិភាពនិងអាចបង្កឱ្យមានប្រតិកម្មភាពស៊ាំខ្លាំង និងវីរុសកូរូណាថ្មីនេះ។លទ្ធផលបឋមនេះ កើតចេញពីការធ្វើតេស្ដវ៉ាក់សាំងលើមនុស្សមួយក្រុមតូច ក្នុងតំណាក់កាលទីមួយ ដើម្បីកំណត់ថា តើវ៉ាក់សាំងនេះមានសុវត្ថិភាព និងអាចអភិវឌ្ឍអង់ទីករមានប្រសិទ្ធភាពកម្រិតណា។

ណែកឯទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុន Moderna កំពុងចាប់ផ្ដើមការធ្វើតេស្ដវ៉ាក់សាំងតំណាក់កាលទី ២ ហើយក្រុមហ៊ុនមានការផែនការត្រៀមធ្វើតេស្ដតំណាក់កាលទី ៣ ជាលក្ខណៈទ្រង់ទ្រាយធំ នៅខែកក្កដាខាងមុខនេះផងដែរ។

សូមជម្រាបថា បើសិនជាការធ្វើតេស្ដ និងសិក្សាស្រាវជ្រាវ មានលទ្ធផលល្អដូចនេះទៀតនៅពេលអនាគត វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna នេះ អាចនឹងផលិតបានសម្រេចលឿនជាងការរំពឹងទុក ពោលគឺអាចផលិតនៅខែមករា ឆ្នាំ២០២១ តែម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២